22/07/2015 09:06 GMT+7 Email Print Like 0

នំរូបរាងមើមខ្ញីរបស់ជនជាតិចាម

នំរូបរាងមើមខ្ញីគឺជាគ្រឿងសំណែនមិនអាចខ្វះរបស់ជនជាតិចាមរស់នៅខេត្តនិញធួន ដើម្បីសែនជីដូនជីតា ហើយមានបំណងប្រាថ្នានូវជីវភាពកាន់តែសុខដុមរមនានិងសុភមង្គល។

នំរូបរាងមើមខ្ញីត្រូវធ្វើពីគ្រឿងផ្សំរួមមាន៖  ម្សៅអង្ករដំណើប ស្ករ ស៊ុតមាន់និងដំបែ ។ ម្សៅអង្ករដំណើបលាយនឹងស៊ុតមាន់និងដំបែ  រួចហើយកិនបញ្ចូលគ្នា ។ ដោយដៃទាំងពីរដ៏ប៉ិនប្រសប់របស់ស្ត្រីជនជាតិចាម នំនេះនឹងត្រូវសូនដូចជារូបរាងមើមខ្ញី។ បន្ទាប់ពីសូនសម្រេច ជនជាតិចាមចៀននំក្នុងរយៈពេល ៥ នាទី នំនឹងមាន​ពណ៌​លឿងនិងឈ្ញុយឆ្ងាញ់។


ម្សៅអង្ករដំណើបត្រូវបានរៀបចំដើម្បីធ្វើនំរូបរាងមើមខ្ញី

ដើម្បីធ្វើនំរូបរាងមើមខ្ញី មានរសជាតិឈ្ងុយឆ្ងាញ់ត្រូវលាយម្សៅអង្ករដំណើបជាមួយស៊ុតមាន់និងស្រាបន្តិច
រួចហើយកិនបញ្ជូលគ្នាឲ្យសប់


ស្ត្រីជនជាតិចាមកំពុងសូននំរូបរាងមើមខ្ញី

នំរូបរាងមើមខ្ញីបានសម្រេច បន្ទាប់ពីបានសូនពីម្សៅ

នំរូបរាងមើមខ្ញីត្រូវដាក់លើថាសតាំងគ្រឿងសំណែន ដែលបង្ហាញភាពវិសេសវិសាលក្នុងវប្បធម៌ម្ហូបអាហារ
របស់ជនជាតិចាម
 

នំរូបរាងមើមខ្ញី បន្ទាប់ពីចៀនត្រូវជ្រលក់ក្នុងទឹកលាយនឹងស្ករ ដើម្បីនំម៉ដ្ឋនិងមិនកោង។ ដំណាក់កាលចុងក្រោយបង្អស់ក្នុងដំណើរការធ្វើនំរូបរាងមើមខ្ញីគឺការដាក់នំនិមួយៗលើថាសនិងហាលឲ្យស្ងួតក្នុងរយៈពេល ១០–១៥នាទី ដើម្បីបង្កើនភាពស្រួយ ភាពរឹង។

តាមទំលៀមទម្លាប់របស់ជាជាតិចាម នំរូបរាងមើមខ្ញីមានវត្តមានក្នុងបុណ្យធំៗនិងសំខាន់ៗ របស់សហគមន៍ដូចជា៖ ពិធីបុណ្យអាពាហ៍ពិពាហ៍ ពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិចាម Katê... នំរូបរាងមើមខ្ញីមានរសជាតិឈ្ងុយឆ្ងាញ់ពីអង្ករដំណើបរួមផ្សំនឹងភាពឆ្ងាញ់ពិសារបស់ស៊ុតមាន់លាយដំបែ ដែលធ្វើអ្នកក្រេបមានអារម្មណ៍ផ្អែម ស្រួយរួមនឹងភាពឈ្ងុយឆ្ងាញ់៕

"លោកឡឹមតឹនប៊ិញ ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាជាតិចាមនៅខេត្តនិញធួនឲ្យដឹងថា៖ ក្រៅឈ្មោះនំរូបរាងមើមខ្ញី ជនជាតិចាមក៏ហៅប្រភេទនំនេះគឺ“នំខឹងសប្យា” ពីព្រោះវាមានអត្ថន័យទាក់ទិននឹងរឿងនិទាន “ថ្មមួយផ្ទាំងរងចាំប្តី” នៅខេត្តនិញធួន។ រឿងនេះនិទានអំពីរឿងរ៉ាវរំភើបចិត្តដោយការរងចាំរបស់ប្រពន្ធម្នាក់ដែលមានឈ្មោះណាយជ្រោចផោ។ នាងបានធ្វើនំរូបរាងមើមខ្ញី យកទៅឡើងផ្ទាំងថ្មអង្គុយពិសានិងរងចាំប្តីរហូតដល់ក្លាយទៅជាថ្ម"។
 

 
អត្ថបទ រូបថត៖ គ្វីញអាញ់
បណ្តាអត្ថបទបានផ្សាយ