18/12/2018 09:08 GMT+7 Email Print Like 0

នូវែលសេឡង់និងវៀតណាមសហការចែករំលែកព័ត៌មានត្រៀមរៀបចំឲ្យ CPTPP

 ស្ថាប័នទទួលបន្ទុកពាណិជ្ជកម្ម នៃស្ថានទូតវៀតណាមប្រចាំនៅ នូវែលសេឡង់​ទើបនឹងបាន​រួមសហការ ជាមួយ​សភា​ពាណិជ្ជកម្មតំបន់ Wellington និងក្រុមប្រឹក្សាធុរជននូវែលសេឡង់-អាស៊ាន រៀបចំសន្និសីទរវាងសហគ្រាស នូវែល​សេឡង់ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មនានា មុនពេលកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿន​លឿន​សម្រាប់ភាព​ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មានសុពលភាព។
 ​
លោក​ Ta Van Thong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់បានឧទ្ទេសនាម អំពីខឿនសេដ្ឋកិច្ចក្នុង ដំណើរ​ការ​ធ្វើសមាហរណកម្ម ការប្តេជ្ញាចិត្តអំពីបរិយាកាសធ្វើអាជីវកម្មនៅ​វៀតណាម ដើម្បីត្រៀម​រៀបចំ​ឲ្យ CPTPP មានសុពលភាព ទំនាក់ទំនងទ្វេភាគី និងរាល់សកម្ម​ភាពជួយឧបត្ថម្ភសហ​គ្រាស របស់ស្ថាប័ន​តំណាង​វៀត​ណាម​ប្រចាំនៅនូវែលសេឡ​ង់។​
 
ចំណែក​ឯលោកស្រី Michelle Slade ប្រធានគណៈប្រតិភូចរចា CPTPP របស់នូវែលសេឡង់ បាន​ឧទ្ទេស​នាម​យ៉ាង​សង្ខេបអំពីរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀងក៏ដូចជាសកម្មភាពមួយចំ​នួននៃការអនុវត្តរ​បស់រដ្ឋាភិបាលនូវែល​សេឡង់​ក្នុង​ការអនុវត្តកិច្ចព្រមព្រៀង ក៏ដូ​ចជាការ​វាយតម្លៃ​អំពីទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​វៀត​ណាម​ផង​ដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ