23/11/2015 09:28 GMT+7 Email Print Like 0

នូរវ៉ែលហ្សេឡង់វិនិយោគប្រាក់ចំនួន ១៣០ លានដុល្លាអាមេរិកចូលក្នុងអាស៊ាន


នូរវ៉ែលហ្សេឡង់វិនិយោគប្រាក់ចំនួន ១៣០ លានដុល្លាអាមេរិកចូលក្នុងអាស៊ាន (Image: VNA)

ក្នុងក្របខ័ណ្ឌសន្និសីទ​ជាន់ខ្ពស់អាស៊ានលើកទី ២៧ និង​សន្និសីទទាក់ទិននានា នាថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥​ នៅសន្និ​សីទជាន់ខ្ពស់រំលឹកខួប​លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតរ វាងអាស៊ាននិងនូរវ៉ែលហ្សេឡង់​នាយក​រដ្ឋមន្ត្រី​នូរវ៉ែលហ្សេឡង់ លោក John Key បានប្រកាសវិនិយោគ​ប្រាក់ចំនួន​១៣០ លាន​ដុល្លា​អាមេរិក​ចូល​ក្នុង​ប្រទេស​អាស៊ាននានាក្នុង​រយៈពេល​៣ ឆ្នាំខាងមុខ។ ទង្វើនេះត្រូវបានចាត់ទុកជាផ្នែកមួយក្នុងកិច្ច​ព្រមព្រៀងលើក កំពស់​ទំនាក់ទំនងនូរ​វ៉ែលហ្សេឡង់-អាស៊ានឡើងទំនាក់​ទំនងយុទ្ធសាស្ត្រ។ នូរវ៉ែល​ហ្សេឡង់​នឹងប្រមូល​ផ្តុំទៅលើ​វិស័យ​កសាង​សមត្ថភាពរបស់ប្រជាពលរដ្ឋ ក្នុងតំបន់និងបង្កើតការ​ផ្សារភ្ជាប់រវាងថ្នាក់​ដឹកនាំនិងអាជីវករ។ នាយ​រដ្ឋមន្ត្រី​ John Key ជឿជាក់ថា៖ ដោយមានចំនួន​ប្រជាជន​ចំនួន​៦២៥​លាន​នាក់​និង​GDP នឹង​ទទួល​បាន​៥​ពាន់​២ រយ​លាន​ដុល្លាអាមេរិកនា​ឆ្នាំ​២០៣០ អាស៊ាននឹងនាំមកនូវ ឪកាសល្អសំរាប់​នូរវ៉ែលហ្សេឡង់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ