03/08/2015 09:17 GMT+7 Email Print Like 0

នីហ្សេរីយ៉ាទទួលដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប

នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ នីហេ្សរីយ៉ាបានទទួលដំណែងជាប្រធានប្តូវែននៃក្រុមប្រឹក្សាសន្តិសុខអ.ស.បជាផ្លូវការក្នុងខែសីហា។តាមគំរោងតំណាងអចិន្ត្រៃយ៍របស់នីហេ្សរីយ៉ាប្រចាំអ.ស.ប Uche Joy Ogwu នឹងចូល​រូម​សន្នីសីទ​ការសែត១នាថ្ងៃទី ៤ ខែសីហា ស្តីអំពី កម្មវិធីការងាររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប នៅទីស្នាក់ការអ.ស.ប។ តាមធម្មនុញ្ញអ.ស.ប ភារកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប គឺរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ នាបច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប មានសមាជិកអចិន្ត្រៃយ៍ចំនួន៥និងសមាជិកមិនអចិន្ត្រៃយ៍ចំនួន១០។ សមាជិកទាំង១៥នេះ​ នឹងប្តូរវែនគ្នា កាន់ដំណែងនេះតាមខែ។ នេះត្រូវបានចាត់​ទុកជាឱកាសដើម្បីប្រទេសជាសមាជិកនិមួយៗ អាចបង្កើនអាទិភាពនិងផលប្រយោជន៍ជាតិ ព្រមទាំងអះអាងនូវការរួមចំណែកសកម្មរបស់ខ្លួនក្នុងក្រុមប្រឹក្សានេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ