10/04/2018 10:15 GMT+7 Email Print Like 0

និស្សិតឡាវទទួលស្វាគមន៍អំណរបុណ្យ Bunpimay នៅទីក្រុង Hue

នាយយប់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុង Hue (ខាងកណ្តាលវៀតណាម) សាកលវិទ្យាល័យ Hue សហការជាមួយមហាវិទ្យាល័យគរុកោសល្យខេត្ត Thua Thien - Hue បានរៀបចំសកម្មភាពច្រើន ដើម្បីស្វាគមន៍អំណរបុណ្យចូលឆ្នាំថ្មី Bunpimay ឆ្នាំ២០១៨ (ឆ្នាំ ២៥៦១ យោងតាមប្រតិទិនព្រះពុទ្ធសាសនា)  ដោយមានការចូលរួមរបស់និស្សិតឡាវមាន ចំនួនជាង ៥០០ នាក់ ដែលកំពុងសិក្សានៅខេត្ត Thua Thien - Hue ។

 និស្សិតឡាវទទួលស្វាគមន៍អំណរបុណ្យ Bunpimay នៅទីក្រុង Hue

ពិធីចូលឆ្នាំថ្មីនេះត្រូវបានប្រារព្ធឡើងយ៉ាងផ្ចិតផ្ចង់ដោយមានពិធីការប្រពៃណីដែល ជួយដល់សិស្សនិស្សិតឡាវមានភាពស្និទ្ធស្នាល កក់ក្តៅ និងសប្បាយរីករាយដូចនៅស្រុកកំណើតរបស់គេដែរ។ នៅទីនេះ ភ្ញៀវចួមរួមនិងនិស្សិតឡាវទាំងឡាយបានរួមគ្នាធ្វើពិធីបុណ្យផ្សងសំណាង ពិធីបុណ្យជះទឹកពិធីបុណ្យចងអំបោះកដៃ រាំ LamVong និងជូនពរសុខភាពល្អ ជួបតែសំណាងទៅវិញទៅមកក្នុងឆ្នាំថ្មី ជាដើម។

បុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay របស់ប្រជាជនឡាវតែងតែរៀបចំឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ប្រចាំឆ្នាំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ