26/08/2020 14:39 GMT+7 Email Print Like 0

និស្សិតវៀតណាមទាំង ៤នាក់ បានឈ្នះរង្វាន់នៅអូឡាំពិកជីវវិទ្យាអន្តរជាតិ

ក្រុមជម្រើសជាតិវៀតណាម ដែលចូលរួមការប្រកួតកីឡាអូឡាំ ពិកជីវវិទ្យាអន្តរជាតិ ឆ្នាំ ២០២០ រួមមាននិស្សិតចំនួន ៤ នាក់ ហើយអ្នកទាំង ៤ នេះសុទ្ធតែដណ្តើមបានរង្វាន់។

និស្សិតវៀតណាមទាំង ៤នាក់ បានឈ្នះរង្វាន់នៅអូឡាំពិក ជីវវិទ្យាអន្តរជាតិ



នោះគឺមេដាយមាស ១ រង្វាន់ មេដាយប្រាក់ ១ រង្វាន់ មេដាយសំរិទ្ធ ១ រង្វាន់និងរង្វាន់លើកទឹកចិត្ត ១ ផងដែរ។ ការប្រកួត “អូឡាំពិកជីវវិទ្យាអន្តរជាតិ ២០២០” គ្រោងប្រារព្ធនៅពាក់កណ្តាល ខែកក្កដា នៅទីក្រុងណាហ្គាសាគីប្រទេសជប៉ុន។ ប៉ុន្តែ ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគ្រស្មាញ តាមនោះ ការប្រឡងនេះបានផ្លាស់ប្តូរទៅជាការប្រឡងតាមប្រព័ន្ធអ៊ិនធឺរណែត នៅសាកលវិទ្យាល័យជាតិហាណូយដែលមានឈ្មោះថា “ការសាកល្បងអូឡាំពិកជីវវិទ្យាអន្តរជាតិ ឆ្នាំ ២០២០”៕
 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ