06/07/2015 09:33 GMT+7 Email Print Like 0

និស្សិតវៀតណាមនៅរុស្ស៊ីឆ្ពោះទៅស្រុកកោះសមុទ្រ


និស្សិតវៀតណាមនៅរុស្ស៊ីឆ្ពោះទៅស្រុកកោះសមុទ្រ

សិក្ខាសាលាវិទ្យាសាស្ត្រ ស្ដីពី៖​សភាពការណ៍នៅសមុទ្រខាង​កើត ៖ ស្ថានភាពជាក់ស្ដែង និងដំណោះស្រាយ ដោយសមាគមនិស្សិតវៀត​ណាម​នៅរុស្ស៊ីរៀបចំឡើង នា​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងមូស្គូ។ ថ្លែង​មតិ​នៅទីនេះ​ លោក Tran Phu Thuan អនុប្រធានសមាគមជនវៀតណាមនៅរុស្ស៊ី បានបូកស​រុប​ទូ​ទៅ​រាល់​ព្រឹត្តិការណ៍​ដែលទាក់ទិនដល់អធិបតេយ្យភាពនៅសមុទ្រខាងកើត ​នា​ប៉ុន្មាន​ឆ្នាំថ្មីនេះ ហើយសង្កត់ធ្ងន់ថា៖ សកម្មភាព​ទាំងនេះរបស់ចិន នៅសមុទ្រ​ខាងកើត មិនគ្រាន់តែជះឥទ្ធិពលអសកម្មចំពោះបរិយាកាសសន្តិភាព​ មិត្តភាព ​និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបង្កប្រតិកម្មយ៉ាងខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិទៀតផង។ ដោយសភាពការណ៍ដូច្នេះ សមាគមនិស្សិតវៀតណាមនៅរុស្ស៊ី បានរៀបចំសិក្ខាសាលានេះ ដើម្បីបណ្ដានិស្សិតស្វែងយល់ ពិភាក្សា​អំពីបញ្ហាសមុទ្រខាងកើត …លៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ