15/01/2018 09:28 GMT+7 Email Print Like 0

និស្សិតវៀតណាមនៅកម្ពុជាទទួលនិទាឃរដូវ ឆ្នាំច សំរឹទ្ធស័ក២០១៨

នាយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា សមាគមនិស្សិតវៀតណាមកំ​ពុង​បំពេញការសិក្សារៀនសូត្រនៅទីនេះបានរៀបចំពិធីជប់លៀងអំណរសាទរនិទាឃរដូវថ្មី ឆ្នាំចសំរឹទ្ធស័ក២០១៨។

អញ្ជើញថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងអប់រ យុវជននិងកីឡាកម្ពុជា លោក ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ ចំ​ពោះ​រាល់ការខិតខំប្រឹងប្រែង ស្មារតីនិងស្នាដៃរៀនសូត្ររបស់និស្សិតវៀតណាម ដែលទទួលបាននាប៉ុន្មានឆ្នាំកន្លងទៅ។ លោក ហង់ ជួនណារ៉ុនមានបំណងថា និស្សិតវៀតណាមទាំងឡាយដែលកំពុងសិក្សារៀនសូត្រ នៅកម្ពុជាក៏ដូចជា និស្សិតកម្ពុជាកំពុងសិក្សារៀនសូត្រនៅកម្ពុជានោះ ពេលវិលត្រឡប់មកប្រទេសវិញ មិនត្រឹមតែរួមចំណែក សម្រាប់ការអភិវឌ្ឍរបស់ប្រទេសសាមីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពូនជ្រុំពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជាទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ