11/05/2018 22:20 GMT+7 Email Print Like 0

និស្សិតនៅទីក្រុងហូជីមិញនិងខេត្ត Nagasaki (ជប៉ុន) បានបង្កើនការជួបប្រាស្រ័យ

នៅរសៀលថ្ងៃ ១០ ខែឧសភា ឆ្នាំ២០១៨ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានទទួលជួបជាមួយប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មជប៉ុន លោក Takushima Toshio ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។

 និស្សិតនៅទីក្រុងហូជីមិញនិងខេត្ត Nagasaki (ជប៉ុន) បានបង្កើនការជួបប្រាស្រ័យ

ក្នុងជំនួបនេះ លោក Le Thanh Liem បានថ្លែងអំណរគុណដល់សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Nagasaki ដែលបានជួយគាំទ្រនិស្សិតទីក្រុងហូជីមិញក្នុងឆ្នាំ ២០១៦-២០១៧ និងវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមគំនិតរៀបចំការជួបប្រាស្រ័យរវាងនិសិត្យនៃប្រទេសទាំងពីរ។ យ៉ាងណាមិញ លោកក៏គួសបញ្ជាក់ទៀតថា ក្នុងឆ្នាំ ២០១៨ ទីក្រុងហូជីមិញមានគោលបំណងចង់ឲ្យបណ្តាតំបន់មូលដ្ឋានជប៉ុន ជម្រុញការផ្លាស់ប្តូរលើវិស័យវប្បធម៍ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន។

រីឯខ្លួនវិញ លោក Takushima Toshio បានសង្កត់ធ្ងន់ថា ខេត្ត Nagasaki ចង់បានទទួលនូវការជួយឧបត្ថម្ភគាំទ្រពីទីក្រុងហូជីមិញក្នុងការអនុវត្តកម្មវិធីជួបប្រាស្រ័យទាក់ទងគ្នាជាយូរវែងថែមទៀតរវាងនិស្សិតនៃតំបន់ទាំងពីរ ដើម្បីរួមចំណែកការតភ្ជាប់និងបង្កើនកិច្ចសហប្រតិបតិការរលើវិស័យសេដ្ឋកិច្ច វប្បធម៌និងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពនាពេលអនាគតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ