15/10/2018 09:20 GMT+7 Email Print Like 0

និស្សិតនៃសាកលវិទ្យាល័យនិងសាលាជាន់ខ្ពស់ចំនួន១៤ ចូលរួមពិធីបុណ្យអក្សរ កូរ៉េខាងត្បូងឆ្នាំ២០១៨

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ សាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ បានសហការជាមួយស្ថានកុងស៊ុលកូរ៉េខាងត្បូង ប្រចាំនៅទីក្រុងហូជីមិញ មូលនិធិជួបប្រាស្រ័យអន្តរជាតិកូរ៉េខាងត្បូងនិងស្ថាប័ន សហប្រតិបតិ្តការអន្តរជាតិកូរ៉េខាងត្បូងរៀបចំពិធីបុណ្យអក្សរកូរ៉េខាងត្បូងឆ្នាំ២០១៨។

ពិធីបុណ្យនេះទាក់ទាញ ការចូលរួមរបស់និស្សិតយ៉ាងច្រើនកុះករមកពីសាកលវិទ្យាល័យនិងសាលាជាន់ខ្ពស់ចំនួន​១៤​ នៅតំបន់ភាគខាងត្បូងវៀតណាម។ ព្រឹត្តិការណ៍នេះមានសកម្មភាពដ៏សម្បូរបែបដូចជា៖ ការប្រឡងរចនា សម្លៀក​បំពាក់ប្រពៃណីរបស់កូរ៉េខាងត្បូង ការសម្ដែងវប្បធម៌សិល្បៈកូរ៉េខាងត្បូង ការប្រឡងចំណេះដឹងអំពីកូរ៉េខាងត្បូង ការរកឃើញចំណីអាហារកូរ៉េខាងត្បូងនិងការលេងល្បែងកំសាន្តប្រជាប្រិយ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ