20/07/2015 09:56 GMT+7 Email Print Like 0

និស្សិតជាង៨ហ្មឺននាក់ចូលរួមយុទ្ធនាការរដូវក្តៅបៃតងនៅទីក្រុងហូជីមិញ


និស្សិតជាង៨ហ្មឺននាក់ចូលរួមយុទ្ធនាការរដូវក្តៅបៃតងនៅទីក្រុងហូជីមិញ

យុទ្ធនាការរដូវក្តៅបៃតង​នៅទីក្រុងហូជីមិញ លើក​ទី២២ នឹងប្រព្រឹត្តទៅ​នៅទីក្រុង​ហូជីមិញ (ភាគ​ខាង​ត្បូង​វៀត​ណាម​) ចាប់ពីថ្ងៃទី​១៩ខែ​កក្កដា​ ដល់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥​ នៅលើ​គ្រប់​ឃុំ សង្កាត់ ទីរួម​ស្រុក​របស់​ទីក្រុង ខេត្ត​ចំនួន១២ ស្រុក​កោះ​ Phu Quy ខេត្ត Binh Thuan (​ភាគខាងត្បូង​វៀត​ណាម) និង​នៅប្រទេស​ឡាវ​ដោយ​មាន​សកម្មភាព​ជាច្រើន។ យុទ្ធនាការឆ្នាំនេះ បានទាក់ទាញនិស្សិតចំនួន៨​ហ្មឺន​នាក់​​ចូលរួម។  យុទ្ធនា​ការ​នេះ ប្រមូល​ផ្តុំ​ទៅលើសកម្មភាព ដូច​ជា៖ ឃោសនា​អំពីច្បាប់ ឃោសនា​ការពារ​បរិស្ថាន កសាង​របៀប​រស់​នៅ​អរិយធម៌ ធានា​សណ្ដាប់​ធ្នាប់ចរាចរ ប្រគល់​អាហារូបករណ៍ អំណោយ​សំរាប់​យុវជន កុមារ ដែល​មានស្ថាន​ភាព​លំ​បាក និង​កសាង​សំណង់​នានា នៅជនបទ​ទៀត​ផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ