23/01/2018 09:42 GMT+7 Email Print Like 0

"និទាឃរដូវ"៖ ការរំជួលចិត្តឥតព្រំដែន

សោភណ្ឌភាពនៃនិទាឃរដូវ ក្នុងកែវភ្នែកពិសេសរបស់បណ្តាវិចិត្រករ ​​វិចិត្រការិនី បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ ក្នុងការតាំងពិព័រណ៍  “និទាឃរដូវលើកទី ” ដែលបានរៀបចំ នៅសារមន្ទីរវិចិត្រសិល្បទីក្រុងហូជីមិញ (ខណ្ឌទី១) បាន​​ផ្តល់ជូន​ភ្ញៀវនូវអារម្មណ៍ជាច្រើនស្តីពីប្រជាជនជីវភាពរស់នៅ​​ នៅប្រទេសវៀតណាម។

គំនូរគូរដោយប្រើថ្នាំលាយប្រេង គំនូរសូត្រ គំនូរគូរដោយប្រើថ្នាំលាយទឹក…សុទ្ធតែគូរអំពីនិទាឃរដូវរបស់វិចិត្រករ​ចំនួន ៦ នាក់ ដោយរចនាបទខុសៗ គ្នា ៖ វិចិត្រការិនី ង៉ុកអាញ (Ngoc Anh) វិចិត្រការិនី យៀវហា (Dieu Ha) វិចិត្រការិនី យៀវធុវ (Dieu Thuy) វិចិត្រករ ឌីញងី (Dinh Nghi) វិចិត្រករ ថាញឡេ (Thanh Le)  ។

វិចិត្រករ វិចិត្រការិនីខាងលើទាំងនោះ សុទ្ធតែរស់នៅបរទេស ដូច្នេះចំពោះវិចិត្រករ វិចិត្រការិនី ម្នាក់ៗ ទទួលអារម្មណ៍នូវនិទាឃរដូវ នៅស្រុកកំណើតវៀតណាម តាមគំហើញរបស់ខ្លួន តាមមនោសញ្ចេតនារបស់ខ្លួន ។

វិចិត្រករថាញឡេ (Thanh Le) ពន្យល់អំពីឈ្មោះ “និទាឃរដូវ” ៖ និទាឃមិនត្រឹមតែបង្ហាញ អារម្មណ៍ ក៏ដូចជាពេលវេលាផ្លាស់ប្តូររវាងមេឃនិងដី ប៉ុណ្ណោះទេ។ ប៉ុន្តែ និទាឃរដូវឈានមកដល់ នៅតំបន់ផ្សេងៗ បរិយាកាសក៏ខុសគ្នា និទាឃរដូវក្នុងមនុស្សម្នាក់ ក៏គ្មានអ្នកណាដូចអ្នកណាទេ។ ហេតុនេះ នៅពេលនេះ នានិទាឃរដូវ នៅទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី ទើបឈានមកដល់ហើយ។ រីឯ និទាឃរដូវ នៅរដ្ឋ Cali នៃសហរដ្ឋអាមេរិក វិញ ក្នុងនិទាឃរដូវ អាកាសធាតុត្រជាក់ ជនជាតិវៀតណាមត្រឡប់មកផ្ទះវិញ ពីទីកន្លែងធ្វើការ អុជធូបក្បែរមែកផ្កាអង្គាសីលពណ៌ក្រហម ដោយការរំភើបចិត្តខ្លាំង ហើយនឹកដល់បរិយាកាសនៃបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេស​វៀតណាម ផងដែរ។


ជ្រុងមួយនៃការតាំងពិព័រណ៍ “និទាឃរដូវលើកទី២” ។

ក្នុងអាកាសធាតុត្រជាក់ៗ នៅទីក្រុងហូជីមិញ (Ho Chi Minh) ភ្ញៀវបានវង្វែងផ្លូវចូល
ក្នុងទីស្ថាននិទាឃរដូវ ក្នុងការតាំងពិព័រណ៍ “និទាឃរដូវលើកទី២” ។


ប្រធានបទស្នូល ក្នុងការតាំងពិព័រណ៍គឺនិទាឃរដូវ។

ការតាំងពិព័រណ៍ “និទាឃរដូវលើកទី២” ផ្តល់អារម្មណ៍ជាច្រើន អំពីប្រជាជន
ជីវភាពរស់នៅ នៅប្រទេសវៀតណាម។

ចំពោះវិចិត្រករ ថាញឡេ (Thanh Le) និទាឃរដូវគឺផ្កាឈូក។ ផ្កាឈូកក្នុងគំនូររបស់វិចិត្រកររូបនេះបានបង្ហាញអារម្មណ៍យ៉ាងច្បាស់លាស់៖ មានក្តីសប្បាយរីករាយ មានការអផ្សុក ប៉ុន្តែបានលេចធ្លោ នៅលើផ្លូវជាអមតៈ។ ក្នុងគំនូរជាច្រើន ផ្កាឈូកបានស្រពោនហើយ ប៉ុន្តែ ភ្ញៀវនៅតែមើលឃើញក្តីសង្ឃឹម ការក្រោកឈរឡើងដោយស្វិត​ស្វាញ​។ បង្កប់ក្រោយរូបភាពផ្កាឈូកនេះ កឺសុភាពរាបសាររបស់ស្តី្រ។ គំនូរគូរផ្កាឈូកនិមួយៗ របស់វិចិត្រករ ថាញឡេ (Thanh Le)  បានពណ៌នារឿងរ៉ាវប្រចាំថ្ងៃ ដែលវិចិត្រកររូបនេះបានបញ្ចូលក្នុងគំនូរ ប្រកបដោយប៉ិនប្រសប់អស្ចារ្យ។ គយគន់គំនូរមានសោភណ្ឌភាពរួម ប៉ុន្តែបើសិន យើងគិតគូរបន្តិច យើងនឹងទទួលអារម្មណ៍ជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃ។

វត្ថុនិងរបស់សាមញ្ញ ក្នុងជីភាពប្រចាំថ្ងៃរបស់ជនជាតិវៀតណាម ដូចជា៖ តុ ផាយអាវ ចាន ចង្កឹះ …ធ្វើឲ្យលេចចេញនិទាឃរដូវ តាមរយៈគំនូររបស់វិចិត្រការិនី យៀវធុវ (Dieu Thuy)។ ប្រជាជនឃ្លាតឆ្ងាយពីស្រុកកំណើត បានរំភើបណាស់ នៅពេលមើលឃើញវត្ថុនិងរបស់ទាំងនោះ។ គំនូររបស់វិចិត្រការិនី យៀវធុវ (Dieu Thuy) បានបង្ហាញសោភណ្ឌភាពទន់ភ្លន់ និងសាមញ្ញ។ និទាឃក្នុងដួងចិត្តវិចិត្រការិនីរូបនេះពិតជាសាន្តត្រាន នៅគ្រប់ទីកន្លែង ក្នុងជីវភាព។ ជាពិសេស វិចិត្រការិនី យៀវធុវ (Dieu Thuy) មិនត្រឹមតែប្រើប្រាស់ជក់ ប៉ុណ្ណោះទេ ថែមទាំង ស្លាបព្រាបាយអរ ផងដែរ ប៉ុន្តែក្នុងស្នាមនិមួយៗ នៃគំនូរសុទ្ធតែបង្ហាញភាពទន់ភ្លន់។ ល្បីឈ្មោះ ក្នុងមជ្ឈដ្ឋានវិចិត្រករ នៅសម័យកាលបច្ចុប្បន្ននេះ នៅប្រទេសវៀតណាម និងបានអ្នកកម្រងគំនូរលើពិភពលោកវាយតំលៃខ្ពស់ ផងដែរ។

រីឯ វិចិត្រការិនី យៀវហា (Dieu Ha)  និទាឃរដូវត្រចះត្រចង់មកពីផ្កា peony ដែលរំលឹកនឹកដល់ព្រលឹងរបស់ជនជាតិវៀតណាម តាមរយៈបណ្តាគំនូរគូរផ្កាអ័រគីដេ ផ្កាស្បៃរឿង… គូរដោយវិចិត្រការិនី ទៀវលីញ (Tieu Linh) និងវិចិត្រការិនី ង៉ុកអាញ (Ngoc Anh)។ ក្នុងនោះ វិចិត្រករ ឌីញងី (Dinh Nghi) បានបង្ហាញសោភណ្ឌភាពនៃនិទាឃរដូវ ដោយការគូរនារី។

លោកស្រី ឌីញធីហុងថឹម (Dinh Thi Hong Tham) អ្នកគ្រូបង្រៀន នៅអនុមហាវិទ្យាល័យកសាងទីក្រុងហូជីមិញ ភ្ញៀវមកទស្សនាការតាំងពិព័រណ៍នេះ បាននិយាយឲ្យដឹងថា៖ ខ្ញុំបានមើលឃើញរឿងរ៉ាវអំពីជីវភាពជាច្រើន ក្នុងបណ្តាគំនូរ ប៉ុន្តែឆ្ពោះទៅ កាន់អនាគតល្អប្រសើរដូចសោភណ្ឌភាពនៃនិទាឃរដូវ។

ក្នុងធាតុអាកាសត្រជាក់បន្តិចនៃសរទរដូវ នៅទីក្រុងហូជីមិញ (Ho Chi Minh) មហាជនបានវង្វែងផ្លូវចូលក្នុងការតាំងពិព័រណ៍“និទាឃរដូវលើកទី ២”./.




គំនូររបស់វិចិត្រការិនី យៀវធុវ (Dieu Thuy)។



គំនូររបស់វិចិត្រការិនី យៀវហា (Dieu Ha) ។



គំនូររបស់វិចិត្រការិនី ង៉ុកអាញ (Ngoc Anh)។

គំនូររបស់វិចិត្រករ ឌីញងី (Dinh Nghi)។ 



គំនូររបស់វិចិត្រករ ថាញឡេ (Thanh Le)។ 

គំនូររបស់វិចិត្រការិនី ទៀវលីញ (Tieu Linh)។

គំនូរ ស្ពាននៅសម័យកុមារភាពរបស់វិចិត្រការិនី ង៉ុកអាញ (Ngoc Anh)។


អត្ថបទ៖ ង្វៀន​អាញ រូបថត៖ ង្វៀន​ឡឹន


បណ្តាអត្ថបទបានផ្សាយ