30/12/2014 14:39 GMT+7 Email Print Like 0

និទាឃរដូវមកជាមួយជនវៀតណាមនៅប្រទេសគុយបានិងឆេក

ស្ថានទូតវៀតណាមប្រចាំនៅគុយបាទើបនឹងរៀបចំពិធីទទួលបុណ្យតេតសហគមន៍ក្នុងឱកាសនិទាឃរដូវថ្មី២០១៥ ដោយ​មានការចូលរួម របស់កម្មាភិបាល បុគ្គលិកស្ថាប័នតំណាង និងគ្រួសារ​តំណាងអង្គភាពអាជីវកម្ម វៀតណាម រួមជាមួយសិក្សានុសិស្ស​ គ្រួសារអាណិកជនវៀតណាមដែលកំពុង រស់នៅប្រទេសគុយបា។ ថ្លែងមតិក្នុងពិធីនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបាលោក Duong Minh បានរំលឹកឡើងវិញព្រឹត្តការណ៍ លេចធ្លោលើពិភពលោកក្នុងឆ្នាំ២០១៤ ក៏ដូចជារាល់សកម្មភាពធំៗក្នុងទំនាក់ ទំនងទ្វេភាគីរវាងវៀតណាមជាមួយ​គុយ​បា។​ លោក Duong Minh បាន​ប្រសិទ្ធិ​ពរ ជូនសហគមន៍ជនវៀតណាមដែលកំពុងធ្វើការ សិក្សា និងរស់​នៅ​គុយ​បា​សុភាពល្អបរិបូរណ៍ បំពេញល្អការងារ បន្តការរួមចំណែកសម្រាប់កិច្ចការកសាង និងការពារមាតុ ប្រទេស​ក៏ដូច​ជា​ពូន​ជ្រុំឲ្យចំណងមិត្តភាពរវាងវៀតណាមជាមួយគុយបា។

ក្នុងពេលជាមួយគ្នានោះ នៅប្រទេសឆេក សហគមន៍ជនវៀតណាមនៅទីក្រុង Ceska Lipa និង Ceske Budejovice បាន​រៀបចំពិធីជួបមុខចុងឆ្នាំ និង ទស្សនាការសម្តែងសិល្បៈ របស់សិល្បៈករ សិល្បការិនីមកពីវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ