26/10/2015 09:16 GMT+7 Email Print Like 0

នាំ Binh Thuan ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ជាតិ


នាំ Binh Thuan ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ជាតិ

នាយប់ថ្ងៃទី​២៤ខែតុលាឆ្នាំ២០១៥​ ខេត្ត Binh Thuan (ភាគកណ្ដាលវៀតណាម) បាន​រៀប​ចំពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី២០ នៃទិវាទេសចរណ៍ Binh Thuan (ថ្ងៃទី២៤​ខែតុលាឆ្នាំ១៩៩៥-ថ្ងៃទី២៤ខែតុលា​ឆ្នាំ​២០១៥) ។ ពិធី​នេះបាន​រំលឹក​ឡើង​វិញនូវបណ្ដា​លទ្ធផល ដែលទទួលបាន​និង​លើកដម្កើង​អង្គ​ការ និង​បុគ្គល ដែល​មាន​ស្នាដៃ​ឆ្នើម​រួមវិភាគ​ទាន​សំខាន់ សំរាប់ការអភិវឌ្ឍន៍ទេសចរណ៍របស់​ខេត្ត Binh Thuan ក្នុងរយៈ​ពេល​២០ឆ្នាំ​កន្លង​ទៅ​។ លោក Nguyen Thanh Tam អនុប្រធានគណៈកម្មាធិការប្រ​ជាជន​ខេត្ត Binh Thuan បានអោយ​ដឹងថា៖

“​រយៈពេល២០ឆ្នាំកន្លងទៅ ផ្នែកទេសចរណ៍បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។​ សេចក្តីសម្រេចចិត្តរបស់​បក្សភាគ​ខេត្ត លើក​ទី១៣ បានកំណត់​ទេសចរណ៍របស់​Binh Thuan  នឹងក្លាយទៅជាផ្នែកសេដ្ឋកិច្ច​មុខ​ព្រួញ ហើយ​នាបច្ចុប្បន្ន ខេត្ត​កំពុង​ប្រមូល​ផ្តុំកសាង​ Binh Thuan អោយក្លាយ​ទៅជាមជ្ឈមណ្ឌល​ទេសចរណ៍ កីឡា​ថ្នាក់ជាតិ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ