28/06/2017 11:27 GMT+7 Email Print Like 0

នាំទំហំពាណិជ្ជកម្មវៀតណាម-បេឡារុសឡើង​ដល់​ទៅ៥​​០០លាន​ដុល្លាអាមេរិក​ក្នុង​ប៉ុន្មាន​ឆ្នាំខាង​មុខ​


 ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko (ស្ដាំ) អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋាកិច្ច
ប្រធានរដ្ឋលោក Tran Dai Quang  (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ តាមម៉ោងតំបន់ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាន​អញ្ជើញ​​ជាអធិបតីពិធីទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋលោក Tran Dai Quang និង​គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម​ ដែលទៅបំ​ពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​សាធារណៈ​រដ្ឋ​បេឡារុស។ នៅជំនួប​ចរចារបន្ទាប់​ពីពិធីទទួល​នោះ ប្រធា​នរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោក​ Alexander Lukashenko បានអះ​អាងនូវ​ការប្ដេជ្ញាចិ​ត្តពង្រឹង ​និងពង្រីកទំនាក់ទំន​ងមិត្តភាពប្រពៃណី និងកិច្ចសហ​ប្រតិបតិ្តការ​លើច្រើនវិស័យ​រវាង​ប្រទេសទាំង​ពីរ ប្រកបដោយប្រសិទ្ធភាព​និង​ជាក់ស្ដែង។ ភាគីទាំងពីរ​បានពិភាក្សានិ​ងឯកភាព​លើវិធាន​ការជាក់​ស្ដែងជាច្រើន សំដៅនាំកិច្ចសហប្រតិបតិ្តការសេដ្ឋកិ​ច្ចពាណិជ្ជកម្មនិ​ងវិនិយោគ អភិវឌ្ឍន៍​ថែម​ទៀត ដែល​មុន​បង្អស់គឺ​សហការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប និងពិធីសារស្ដីពីការជួយឧបត្ថម្ភផលិតកម្មមធ្យោបាយ​ដឹកជញ្ជូន​នៅដែន​ដីវៀត​ណាម សំដៅខំ​ប្រឹងប្រែង​បង្កើន ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ទៅ៥០០លាន​ដុល្លាអាមេរិក ក្នុងប៉ុន្មានពីរឆ្នាំខាងមុខ។

 
 ជំនួបចរចារជាផ្លូវការរវាងភាគីទាំងពីរ (រូបថត៖TTXVN)

 ប្រធានាធិបតី​បេឡារុសបានអះអាងនូវ​ការគាំទ្រចំពោះគោល​ជំហររបស់វៀតណាម ក្នុងការដោះស្រាយ​ជំលោះខាងដែន​ដី ក្នុង​នោះមានជំលោះនៅសមុទ្រខា​ងកើត ដោយសន្តិវិធី មិនប្រើប្រា​ស់ឬគំរាម​កំហែងប្រើ​ប្រាស់អំ​ពើហឹង្សា​ ព្រមទាំងស្វាគមន៍​ការខំប្រឹង​ប្រែង​របស់ភាគី​ទាក់ទិន​នានា​សំដៅ​សំរេច​ក្រុមប្រតិបត្តិ​របស់ភាគី​នានា នៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ។                

អញ្ជើញ​ថ្លែងម​តិនៅសន្និសីទ​កាសែតបន្ទាប់​ពីជំនួបចរចារ ប្រ​ធានរដ្ឋវៀតណាមលោក Tran Dai Quang បានលើកច្បាស់ថា៖ “ភាគី​ទាំងពីរ​ឯកភាពថា នឹង​បន្តសហកា​រអនុវត្តកម្មវិធីសហប្រតិបតិ្តការ រវាង​វៀត​ណាម​និង​បេឡារុស​ លើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ​ អប់រំនិងវប្បធ​ម៌ដំណាក់កាល២០១៦-២០១៨ បង្កើនប្រសិទ្ធភាព​ក្នុងសកម្មភាពរបស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​ ជួយឧបត្ថម្ភសកម្មភាពនាំចេញនាំចូល ពន្លឿនពា​ណិជ្ជកម្មវិនិយោគរវាងប្រទេ​សទាំងពីរ បើកទូលាយកិច្ចសហ​ប្រតិបត្តិការលើវិស័យឧស្សាហ​កម្ម ជាពិសេសគឺ​ដាក់ឲ្យសាជីវកម្ម​ដម្លើង​និង​ផលិត​រថយន្ត​រវាងប្រ​ទេសទាំងពីរ ចាប់ផ្ដើមដំណើការយ៉ា​ងឆាប់រហ័ស”។

រីឯប្រធានាធិបតីលោក Alexander Lukashenko សង្កត់ធ្ងន់ថា បេឡារុស​ចាត់ទុក​វៀត​ណាមជា​ដៃគូស​មួយដ៏យូ​រអង្វែ​ង ព្រមទាំង​ឯកភាព​លើការដែល​ប្រទេសទាំងពីរ ជំរុញខ្លាំងការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​និងកិច្ច​សហប្រតិ​បត្តិ​ការ​ រវាងបណ្ដាតំបន់នៃភាគី​ទាំងពីរផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ