02/08/2017 10:29 GMT+7 Email Print Like 0

នាំទំហំពាណិជ្ជកម្មវៀតណាមនិងស្រីលង្កាឡើងដល់កំរិត១ពាន់លានដុល្លាអាមេរិក


រដ្ឋលេខាធិការក្រសួងការបរទេសស្រីលង្កា Vasantha Senanayake (ខាងឆ្វេង) និងអនុរដ្ឋមន្រ្តីការបរទេសវៀតណាម
លោក Dang Dinh Quy (រូបថត៖ ក្រសួងការបរទេស)

រដ្ឋលេខាធិការក្រសួងការបរទេសស្រីលង្កា Vasantha Senanayake បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ​វៀតណាមចាប់ពី ថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧។ នាព្រឹកថ្ងៃទី ១ សីហា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Dinh Quy បានជួបសន្ទនាជាមួយរដ្ឋលេខាធិការ Vasantha Senanayake។ នៅទីនេះ ភាគីទាំង២បានឯកភាពបន្តបង្កើនថែមទៀតការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការជួបប្រាស្រ័យរវាងប្រជាជន ហើយឆាប់រៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ថ្នាក់អនុរដ្ឋមន្រ្តី។ ស្ដីពីកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ភាគីទាំង២បានឯកភាពលើការសហការស្រាវជ្រាវ ផ្លាស់ប្ដូរវិធានការជាក់ស្ដែងសំដៅលើកកំពស់ថែមទៀតនូវទំហំពាណិជ្ជកម្មទ្វេភាគី ហើយខំប្រឹងប្រែងសំរេច បានគោលដៅ១ពាន់លានដុល្លាអាមេរិក។
 

ភាគីទាំង២បន្តសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ។ ភាគីស្រីលង្កាសន្យាថា នឹងពិចារណាលើការគាំទ្របេក្ខនវៀតណាមចូល  កាន់តំណែងអគ្គនាយកអង្គការ UNESCO អាណត្តិ២០១៧ - ២០២១ ហើយគាំទ្រការដែលវៀតណាមចុះឈ្មោះជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ ២០២០-២០២១៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ