14/01/2020 14:34 GMT+7 Email Print Like 0

នាំទំនាក់ទំនងវៀតណាម-ជប៉ុនឡើងរកកំពស់ថ្មី


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅព្រឹត្តិការណ៍នេះ (រូបថត៖ chinhphu.vn)
 

នាយប់​ថ្ងៃទី១២ខែមករា នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងអគ្គ លេខាធិការគណៈបក្សប្រជាធិបតេយ្យសេរីភាពជប៉ុន និងជាប្រធានសម្ព័ន្ធ ភាព​សមាជិក​សភាមិត្តភាពជប៉ុន-វៀតណាមលោក Nikai Toshihiro បាន អញ្ជើញ​ចូល​រួម​កម្ម​វិធី​ជួប​ប្រា​ស្រ័យ​វប្បធម៌​រវាងក្រុមជំនួបប្រាស្រ័យខាងសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍​ជប៉ុន​ជាមួយ​សហគ្រាស​និង​តំបន់​នានា​របស់​វៀត​ណាម​។
 
ថ្លែងនៅទីនេះ ​លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា នេះជា​ព្រឹត្តិការណ៍​ដ៏ពិសេស​ដែល​ជាសក្ខីភាព​ដ៏រស់រវើកនៃការ អភិវឌ្ឍយ៉ាងខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនង “ភាពជាដៃគូយុទ្ធ សាស្ត្រទូលំទូលាយ​រវាងវៀតណាម-ជប៉ុន” ចាប់តាំងពីភាពជឿទុកចិត្តគ្នាដ៏ ខ្ពស់លើវិស័យនយោបាយ សន្តិសុខ ការពារជាតិ​ ការទូត រហូតដល់កិច្ច សហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ​ទេសចរណ៍ វប្បធម៌ និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំង ពីរផងដែរ។ លោកនាយក​រដ្ឋមន្រ្តី​បាន​​សង្កត់​​ធ្ងន់ថា ឆ្លងកាត់ការវិវត្តន៍ជា ច្រើនក្នុងប្រវត្តិសាស្ត្រកន្លងមក នាសព្វថ្ងៃ ទំនាក់ទំនង​រវាងវៀត​ណាម​និង​​ ជប៉ុនក្នុងស្ថិតនៅក្នុងដំណាក់កាលរីកចម្រើនដ៏ល្អប្រសើរបំផុតចាប់ពីការ បង្កើតទំនាក់​ទំនង​ការ​ទូត​កាល​ពីខែកញ្ញា​ ឆ្នាំ១៩៧៣មក។ លោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
 
 “រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលចាត់ទុក ជប៉ុន​ជាដៃគូ គួរអោយ​ជឿទុក​ចិត្ត​និង​សំខាន់​ជួរ​មុខ​ជាមួយ​នឹងកិច្ចសហប្រតិបតិ្តការដ៏យូរអង្វែង។ ជប៉ុនក៏ចាត់ទុក​វៀតណាម​ជាដៃគូ​យុទ្ធសាស្ត្រ​សំខាន់​ជួរ​មុខ​នៅក្នុង​ តំបន់ដែរ។ វៀតណាមកំពុងជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-ជប៉ុនអាណត្តិ២០១៨-២០២១ ​ប្រធានអាស៊ានឆ្នាំ២០២០និង សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ​២០២០-២០២១។ ចូររួមគ្នាសហប្រតិបតិ្តការដើម្បីដំឡើងទំនាក់ ទំនងនេះ​ឆ្ពោះទៅរកកំពស់​ថ្មី”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ