09/07/2015 10:19 GMT+7 Email Print Like 0

នាំទំនាក់ទំនងវៀតណាម-ឡាវអភិវឌ្ឍន៍ឡើងកំរិតថ្មី


អនុប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ជួបសម្ដែងការគួរសម នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung

នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ លោក Le Hong Anh សមាជិការិយាល័យនយោបាយ​​អចិន្ត្រៃយ៍គណលេខាមជ្ឈឹម បានអញ្ជើញ​ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ឡាវដឹកនាំដោយ​អនុប្រធានរដ្ឋឡាវ  លោក Bounnhang Vorachith ដែលកំពុង​បំពេញទស្សនកិច្ចនៅវៀតណាម។  ​លោក​អនុប្រធាន​រដ្ឋ    Bounnhang Vorachith បានអះអាងថា៖ ឡាវនឹងធ្វើអស់ពី​កម្លាំងកាយចិត្តរបស់ខ្លួនរួមជាមួយ​វៀត​ណាម ពង្រឹងនិ​ងពង្រីកទំនាក់ទំនងជា​ពិសេស​ឡាវ-វៀតណាម កាន់តែអភិវឌ្ឍន៍ឡើងកំរិតថ្មី អនុវត្តដោយប្រសិទ្ធិភាព​រាល់​កិច្ចព្រមព្រៀងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ។ រីឯ លោក Le Hong Anh បាន​អះអាងថា៖ ទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវបានក្លាយទៅជាទ្រព្យសម្បត្តិរួម ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជននៃប្រទេសទាំងពីរ។ វៀត​ណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនជាមួយឡាវ ពង្រឹងនិងពង្រីកចំណងនេះបន្តទៅទៀត។

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម អនុប្រធានរដ្ឋឡាវ  លោក ​Bounnhang Vorachith ក៏មានជំនួបធ្វើការជាមួយលោក To Huy Rua ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម អំពីការកសាងបក្សនិងជួបសម្ដែងការគួរសម  នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung ទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ