29/11/2017 10:35 GMT+7 Email Print Like 0

នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព

 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបចរចាជាមួយសមភាគីសិង្ហបុរី លោក Tan Chuan Gin 

នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ​ឆ្នាំ២០១៧ (តាមម៉ោងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី​ ប្រធានរដ្ឋ សភា​វៀត​ណាម ​លោកស្រី Nguyen Thi Kim Ngan បានអ​ញ្ជើញជួបចរចារ​ជាមួយសម​ភាគីសិង្ហបុរី ​លោក Tan Chuan Gin។
នៅទី​នេះ លោក​ស្រី Nguyen Thi Kim Ngan បានអះអាងនូវគោលនយោបាយ​មុន ក៏ដូចជាក្រោយរបស់​វៀត ណាម​ គឺយកចិត្តទុកដាក់កា​រអភិវឌ្ឍន៍ទំនាក់ទំនងដៃ​គូយុទ្ធ​សាស្ត្រជាមួយសិង្ហបុ​រី ។ វាយតម្លៃខ្ពស់​នូវគោល​ជំហររបស់​សិង្ហបុរី​អំពី​បញ្ហាសមុទ្រ​ខាងកើត និងតួនាទីជា អ្នកសម្របសម្រួលទំនាក់ទំនងអាស៊ា​ន-ចិនរបស់​សិង្ហបុរី ​លោកស្រី Nguyen Thi Kim Ngan មានបំណងថា ​សិង្ហបុរីក្នុងនាមជាប្រទេសប្រធាន​អាស៊ាន​២០១៨ នឹង ប​ន្តមានសម្លេងសកម្មក្នុងបញ្ហាសមុទ្រខា​ងកើត​ដើម្បីជម្រុញឲ្យទទួលបានឆា​ប់ៗ ក្រមប្រតិបត្តិ​សម្រាប់​ភាគីទាក់ ​ទិននានានៅសមុទ្រខាងកើត​ (COC) កសាងទំនាក់ទំនង ដៃគូ​អាស៊ាន​ ចិន ឲ្យអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរ​ភាព។
 
វាយតម្លៃលើ​កិច្ចសហប្រតិបត្តិការលើវិស័យ​ការពារជាតិនិ​ងសន្តិសុខ ដែល ជាវិស័យទាំងពីរ​មាន​អត្ថន័យ​សំខាន់​ក្នុងទំនាក់​ទំនង​ដៃគូ យុទ្ធសាស្ត្ររវាង​វៀតណា​មនិង​សិង្ហបុរី លោកស្រី Nguyen Thi Kim Ngan បានស្នើ​ឲ្យភាគី​ទាំង​ពីរ បន្តពង្រីកយន្ត ​ការពិគ្រោះយោបល់និងជំនួ​បសន្ទនា​ដែលមានស្រាប់ ជាពិសេសគឺ​ជំនួប​សន្ទនា​ គោល​នយោ បាយការពារជាតិថ្នា​ក់អនុរ​ដ្ឋមន្ត្រី ព្រមទាំង​បើកចេញ​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​ថ្មី​ទៀត​។
 
វៀតណាម​លើកទឹកចិត្តសហគ្រាសសិង្ហបុរី​ធ្វើការវិនិយោគចូល មកវៀតណាម។ ប្រទេសទាំងពីរគប្បីពិ​និត្យ ដើម្បីឈាន​ដល់ការចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង ពលកម្ម​រវា​ង​ប្រទេស​ទាំងពីរ​និង​ជួយ​ឧបត្ថម្ភ​លើកកំពស់​ជំនាញ​វិជ្ជាជីវៈ​សម្រាប់ ​ពលករវៀតណាម។​ លោក​ស្រី Nguyen Thi Kim Ngan បានស្នើឲ្យសិង្ហបុរីបន្ត ​ផ្តល់និង​បង្កើន​កញ្ចប់​អាហារូបករណ៍​សម្រាប់សិស្សានុ​សិស្សវៀត​ណាម និ​ងចង់ ឲ្យសិង្ហបុរី​ជួយ​ឧបត្ថម្ភ​កម្ម​វិធី​កែ​ទម្រង់​ទាំងស្រុង​ប្រព័ន្ធ​អប់​រំនៅវៀត​ណាមផ​ងដែរ​។
 
នៅក្នុងកិច្ចចរចារនេះ ​ភាគីទាំងពីរបានចាត់ទុកថា រដ្ឋ​សភានៃ​ប្រទេសទាំង ពីរ គប្បីបន្តបង្កើន​កិច្ចសហប្រតិបត្តិការ​ បន្តផ្លាស់ប្តូរ​គណៈប្រតិភូគ្រប់ជាន់ថ្នាក់។ ប្រ​ធានរដ្ឋសភាសិង្ហបុរី ​លោក Tan Chuan Gin បានស​ន្យាថា រដ្ឋសភាសិង្ហបុរី ​នឹង បន្តមានសកម្មភាពរួម​ចំណែកបង្កើន​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​និង​រដ្ឋសភា ​ទាំងពីរ។ បន្ទាប់ពីជំនួបចរចា ​ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chu​an Gin បាន អ​ញ្ជើញ​ជា​អធិបតី​ពិធី​ជប់​​លៀងជូន​ប្រធានរ​ដ្ឋសភាវៀត​ណាម និង​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​វៀត​ណាម។
 
នារសៀល​ថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី​ Nguyen Thi Kim Ngan និងគណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​វៀតណាម​បានបញ្ចប់ប្រកប​ ដោយ​ជោគជ័យ ដំណើរ​ទស្សន​កិច្ចជាផ្លូវ​ការនៅ​សាធារណរដ្ឋ​សិង្ហបុរី​និងចាប់ផ្តើ​មដំណើរ​ទស្សន កិច្ចនៅប្រទេសអូស្ត្រាលីតាមសេចក្តីអញ្ជើ​ញរបស់រដ្ឋស​ភា​ និងរដ្ឋាភិបាលអូស្ត្រាលីផ​ងដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ