04/03/2015 17:03 GMT+7 Email Print Like 0

នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ីអភិវឌ្ឍន៍កាន់តែទូលំទូលាយនិងប្រសិទ្ធិភាព


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការទី១ ក្រសួងការបរទេសរុស្ស៊ី លោក V. Titov

 
នារសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរ ទេស វៀត​ណាម​លោក​Pham​ Binh Minh បាន​ទទួលជួប​សន្ទនាជាមួយរដ្ឋលេខា ធិការទី១ ក្រសួង ការបរទេសរុស្ស៊ី ​លោក V. Titov ដែល​កំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម និង​ដំណើការពិគ្រោះយោបល់នយោបាយជាប្រចាំឆ្នាំ​រវាង​ក្រសួ​ង​ការ​បរទេស នៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី​ Pham Binh Minh បានស្នើថាក្រ សួង​ការបរទេសនៃប្រទេសទាំងពីរវៀតណាមនិងរុស្ស៊ី​ ត្រូវរួមសហការយ៉ាង ស្អិតរមួតជាមួ​យ​គ្រប់​ក្រសួង​ស្ថាប័ន​ទាក់ទិន​នានា ដើម្បីត្រៀមរៀបចំដ៏ល្អ សំរាប់​ដំណើរ​ទស្សនកិច្ចជាន់​ខ្ពស់ លាតត្រដាង​អនុវត្ត​បណ្ដា​គំរោង​ការណ៍​យុទ្ធសាស្ត្រប្រកប ដោយប្រសិទ្ធិភាពនិងអោយទាន់ពេលវេលា​។ 

 រីឯខ្លួនវិញ លោក V. Titov បានអោយដឹងថា៖ ថ្នាក់ដឹកនាំជាន់​ខ្ពស់​របស់រុស្ស៊ី  ជានិច្ចកាលគោរព​ និងយក​ចិត្ត​ទុក​ដាក់ដល់ទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យជាមួយ​វៀត​ណាម​ ហើយ​ក្រសួង​ការ​បរទេស​រុស្ស៊ី​នឹង​បន្តរួមសហការយ៉ាងស្អិតរមួតជាមួយភាគីវៀតណាម ក្នុងអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ទាំងឡាយដែល
ទ​ទួល​បាន ក៏ដូចជាបណ្ដាគំរោងការណ៍សំខាន់ៗដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ