30/04/2016 08:25 GMT+7 Email Print Like 0

នាំទីក្រុងDa Nang ក្លាយទៅជាទីក្រុងមួយក្នុងចំណោមទីក្រុងធំបំផុតនៅវៀតណាម


សា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang

នាព្រឹកថ្ងៃទី២៩ ខែ​មេសា ឆ្នាំ​២០១៦ ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang បាន​អញ្ជើញ​ទៅសាក​សួរ​សុខ​ទុក្ខ​ និងជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang សំដៅត្រួតពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ និង​ធានាសន្តិសុខការពារជាតិ​នៅទីក្រុងនេះ។  ប្រធានរដ្ឋ លោក TranDai Quang ស្នើថ្នាក់​ដឹក​នាំឲ្យ​ទីក្រុង​ Da Nang គប្បី​ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យឆាប់រហ័ស ប្រកបដោយនិរន្តរភាព ដោយ​ផ្សាភ្ជាប់​ជាមួយ​ការ រៀបចំ​រចនាសម្ព័ន្ធឡើងវិញ និងផ្លាស់ប្តូររូបសណ្ឋាន​កំណើន កសាងប្រព័ន្ធនយោ បាយ​ស្អាត​ស្អំនិង​ជិតស្និទ​​ជាមួយប្រជាជន។ លោកប្រធានរដ្ឋ​មានបំណងថា នាំ​ទីក្រុង Da Nang ក្លាយទៅ​ជាទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុងធំបំផុត ​លើទូទាំងប្រ​ទេសយ៉ាងឆាប់រហ័ស និងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌​សង្គម​​និងជា​កម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ របស់តំបន់ភាគកណ្តាលនិងតំបន់ Tay​ Nguyen ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ