19/11/2015 09:15 GMT+7 Email Print Like 0

នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ២០១៥ មកដល់ទីក្រុងហូជីមិញ


នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ២០១៥ មកដល់ទីក្រុងហូជីមិញ

នារសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៥​ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម​បានប្រព្រឹត្ត​ទៅពិធី​ទទួល​នាវាយុវ​ជន​អាស៊ីអាគ្នេយ៍-ជប៉ុន  លើកទី៤២​ឆ្នាំ​២០១៥ ​(​SSEAYP 2015)​។ ក្នុងរយៈ​ពេល​៥ថ្ងៃនៅ​ទីក្រុង​ហូជីមិញពីថ្ងៃទី​១៧​ដល់​ថ្ងៃទី​២១​ខែវិច្ឆិកាឆ្នាំ២០១៥​ ដំណាងយុវជននៃប្រទេសនានា នឹងចូលរួមសកម្មភាពវប្បធម៌ សិល្បះ ទៅ​ទស្សនាតំបន់កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ ជួបប្រាស្រ័យជាមួយយុវវ័យទីក្រុង ។ លោក​ Nguyen Quoc Tuan ប្រធាន​គណៈប្រតិភូវៀតណាម បានអោយដឹងថា៖

“​យើងខ្ញុំបាននាំមកជូនកកម្មវិធីនេះនូវអត្តសញ្ញាណពិសេស របស់វៀតណាម។​ ប្រធានបទរបស់ឆ្នាំ​នេះ​គឺ Blooming Viet Nam បកប្រែគឺ​វៀតណាម​រីក។ យើងខ្ញុំ​មានគោលបំណងថា៖ តាមរយៈប្រធានបទនេះ យើងខ្ញុំនឹង​ឧទ្ទេសនាម​អំពី​វៀតណាម១​កំពុងអភិវឌ្ឍន៍ លើគ្រប់វិស័យ យុវជនវៀតណាមកំពុងធ្វើសមាហរណកម្ម និង​ត្រៀម​ខ្លួន​ជាស្រេចរួមវិភាគ​ទាន​ទាំង​កម្លាំងរបស់ខ្លួន ចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ​តំបន់ និងទំនាក់​ទំនង​វៀត​ណាម​និង​ជប៉ុន៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ