11/08/2015 10:45 GMT+7 Email Print Like 0

នាវាធំទីបីលើពិភពលោកបានចូលចត់នៅកំពង់ផែរ Chan May វៀតណាម


នាវាធំទីបីលើពិភពលោកបានចូលចត់នៅកំពង់ផែរ Chan May វៀតណាម (Image: VOV)

នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៥ នាវាធំទីបីលើពិភពលោក Voyager of The Seas ចំណុះក្រុមហ៊ុននាវា Royal Carbbean Cruise ដែលដឹកជញ្ជូនអ្នកដំណើរចំនួន ​៣៦០០ នាក់និងនាវិកចំនួន ១២០០ នាក់ បានចូលចត់កំពង់ផែរ Chan May នៅខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម។ ជាពិសេស គណៈប្រតិភូសារព័ត៌មាននិងតំណាងនៃទស្សនាវដ្តីជួរមុខរបស់អូស្ត្រាលីនិងហុងកុង​ (ចិន) ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចត្រួតពិនិត្យបណ្ដាខ្សែទីមកដល់ទេសចរណ៍នៅខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាមផងដែរ។
 

មន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Thua Thien Hue បានរៀបចំដំណើរទស្សនាមណ្ឌលបេតិក្ខភ័ណ្ឌនៅទីក្រុង Hue។ ព្រឹត្តិការណ៍នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្ម​ភាពសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍​នាវាសមុទ្ររវាងខេត្ត Thua Thien Hue (វៀតណាម) និងក្រុមហ៊ុននាវា Royal Carbbean Cruise៕​


តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ