01/08/2015 11:39 GMT+7 Email Print Like 0

នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang


នាវាប្រឆាំងនាវាមុជទឹក (BPK) “Admiral Panteleyev”

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ក្រុមនាវាចំណុះកម្លាំងនាវាប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹកសហព័ន្ធ​រុស្ស៊ីរួមមាន៣គ្រឿងនោះគឺ នាវាប្រឆាំងនាវាមុជទឹក (BPK) “Admiral Panteleyev” នាវាដឹកជញ្ជូនឧស្ម័ន (SMTN) “Pechenga” និង នាវាសង្គ្រោះ- ទាញ “SB-522” បានមកកាន់កំពង់ផែ Tien Sa ចាប់ផ្ដើមដំណើរ ទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមចាប់ពីថ្ងៃទី៣១ កក្កដាដល់ថ្ងៃទី២ ខែសីហា។ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការការពារជាតិទ្វេភាគីរវាងកងទ័ពនៃប្រទេសទាំងពីរ។ ក្នុងរយៈ ពេលស្នាក់នៅទីក្រុង Da Nang ក្រុមនាយទាហាននាវិករុស្ស៊ីដឹកនាំដោយវរសេ នីយ៍ឯកកងទ័ពជើងទឹក Potapov Aleksandr Valerevich នឹងទៅដាក់កម្រងផ្កា នៅវិមានអនុស្សាវរីយ៍វីរៈយុទ្ធ​ជន​ពលីទីក្រុង Da Nang ជួបសន្ទនាជាមួយថ្នាក់ដឹនាំទីក្រុង និងបញ្ជាការដ្ឋានតំបន់ទី៣កងទ័ពជើងទឹក​វៀត​ណាម​ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ