11/11/2016 09:39 GMT+7 Email Print Like 0

នារីដើមកំណើតវៀតណាមដំបូងត្រូវបានជាប់ឆ្នោតចូលក្នុងសភាជាន់ទាបអាមេរិក


លោកស្រី Ngoc Dung Stephanie Murphy (រូបថត៖motthegioi.vn)
ការបោះឆ្នោតនាថ្ងៃទី៨  ខែវិច្ចិកា ឆ្នាំ២០១៦ មិនត្រឹមតែនាំមកនូវប្រធានាធិបតីថ្មីសំរាប់ប្រជាជនអាមេរិកប៉ុណ្ណោះទេ ថែមទាំងបង្កើតឡើងព្រឹត្តិការណ៍ធំមួយក្នុងសហគមន៍ជនវៀតណាមនៅអាមេរិកទៀតផង នោះ​គឺ​​ការដែលលោកស្រី Ngoc Dung Stephanie Murphy ជាប់ ឆ្នោតចូលក្នុងសភាជាន់ទាបអាមេរិក។ លោកស្រី 
Murphy​ មានអាយុ៣៨ឆ្នាំ ជាសមាជិការនៃ គណៈបក្សប្រជាធិបតេយ្យ បានជាប់ឆ្នោតនៅរដ្ឋ Florida។ ក្រោយពីករណីភេរវកម្មនាថ្ងៃទី ១១ ខែកញ្ញា លោកស្រីរូបនេះបានកាន់តំណែងអ្នកឯកទេសខាងសន្តិសុខពិសេសនៃក្រសួងការពារជាតិអាមេរិកក្នុងរយៈពេល៤ឆ្នាំ។លោកស្រី Murphy ជានារីដើមកំណើតវៀតណាម ដំបូងដែល
ជាប់ឆ្នោតចូលក្នុងសភាជាន់ទាបអាមេរិក៕
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ