07/09/2018 10:02 GMT+7 Email Print Like 0

នាយិកាក្រុមហ៊ុន CSAGA ង្វៀនវ៉ឹនអាញ (Nguyen Van Anh) - ស្រ្តីតស៊ូដើម្បីសិទ្ធិ​សមភាព​យ៉េនឌ័រ

ក្នុង​ដំណើរ​ធ្វើ​ផ្លាស់​ប្តូរ​គំហើញ​​នៃ​ជីវិត​ទូគ៌ត​អភព្វ​ អំឡុងជាង​​ពីរ​ទស្សវត្ស​ លោកស្រី​ ង្វៀនធី​វ៉ឹន​អាញ​ (Nguyen Thi Van Anh) នាយិកា​​មជ្ឈម​មណ្ឌល​ស្រាវ​ជ្រាវ​ និង​អនុវត្ត​វិទ្យាសាស្រ្ត ​ស្តី​ពីយ៉េនឌ័រ​​​ - គ្រួសារ​ - ស្រ្តី​ និង​​ជនវ័យ​ជំទង (CSAGA) បាន​ស្គាល់​ដូចជា​​អ្នកការពារ​សិទ្ធិ​​​មនុស្ស​ទន់​ខ្សោយ​ កុមារ​ ស្រ្តី​ភេទ​ ​រង​របួស​​ដោយ​ភាព​មាក់​ងាយ​និងហឹង្សា​ក្នុង​សង្គម។​

 ដំណើរ​ការ​ធ្វើជា​ “ដើមត្រែង​​សន្តាប់​​សម្តី​ខ្សឹបប្រាប់​”​

ឆ្នាំ​១៩៩២ ក្រោយ​ពីបញ្ចប់​ការ​​​​​សិក្សាថ្នាក់​​​អនុបណ្ឌិតនៅ​​​​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ សង្គម មនុស្សសាស្រ្ត​ (សកល​វិទ្យាល័យ​​ជាតិ​ហាណូយ​) ជំនាញ​ផ្នែក​ខាង​អក្សរ​សិល្ប៍​ ង្វៀន​ធី​​វ៉ឹន​អាញ​ (Nguyen Thi Van Anh) បានដាក់​សំណុំ​បែប​បទ​​ ហើយ​ជាប់ឈ្មោះ​មាន​តួនាទី​ជា​អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​វៀតណាម​។ របរ​​អ្នក​កាសែត​​ ជា​មួយ​​ការ​បទ​ពិសោធន៍​​ពិសេស​ បាន​​​​ឥទ្ធិពល​ខ្លាំង​​ដល់​ចិត្ត​គំនិត​ និង​អារម្មណ៍​របស់លោក​ស្រី​​ង្វៀន​ធី​វ៉ឹន​អាញ (Nguyen Thi Van Anh)​។​


 លោក​ស្រី​ ង្វៀនធី​វ៉ឹន​អាញ​​ (Nguyen Thi Van Anh) ជា​អ្នក​មាន​ឈ្មោះ​ក្នុងចំណោម​ស្រ្តី​១០នាក់​
មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ឆ្នាំ​២០១៧ ដោយ​ទស្សនវដ្តី Forbes ​វៀតណាម​ជ្រើស​រើស​។​



 លោក​ស្រី វ៉ឹន​អាញ​ (Van Anh) (​ឈរ​ទីពីរ​រាប់ពី​ឆ្វេង​ទៅ​) ក្នុង​ម៉ោង​​ពិភាក្សា​​អំពី​ការ​បញ្ឈប់​ស្ថាន​ភាព​
ប្រើ​ហឹង្សា​ បំពេញ​ភាព​ស្រឡាញ់​។ រូបថត៖ ឯកសារ​



 លោក​ស្រី​ វ៉ឹន​អាញ​ (Van Anh) ចូល​រួម​សិក្ខាសាលា​អំពី​ភាព​បង្កានិង​ប្រឆាំង​ការ​ប្រហឹង្សា​លើ​កុមា​រ។
រូបថត៖ ឯកសារ​



 លោក​ស្រី​ វ៉ឹន​អាញ​ (Van Anh) (​ឈរ​មុន​ដំបូង​ពី​ខាង​ស្តាំ​) ក្នុងពិធី​សរុប​​កម្មវិធី​រួម​ដំណើរ​
នឹង​សមភាពយ៉េនឌ័រ​។ រូបថត៖ ឯកសារ​

 

កំឡុង​១០​ឆ្នាំ​​ធ្វើ​ជាអ្នកកាសែត​ លោក​ស្រីវ៉ឹន​អាញ​មាន (Van Anh) ​ឱកាស​ជំនួប​​​នឹង​​ស្រ្តី​ជាច្រើន​ ដែល​មាន​ស្ថាន​ភាព​​ផ្សេងៗគ្នា​ ហើយ​មក​ដល់​សព្វថ្ងៃ​លោក​ស្រី​​មិនអាច​បំ​ភ្លេច​​​សម្តី​សំណេះសំណាល ​របស់​ស្រ្តី​ម្នាក់​​រក​ស៊ី​ផ្លូវ​ភេទ​ ធ្លាប់​ពោល​​យ៉ាង​​​នេះ​ថា៖ “នៅពេល​នោះ បើមាន​​នរណា​ម្នាក់​កាន់​ដៃ​ប្អូន​គ្រាន់តែ​និយាយ​ផ្តល់​យោបល់​ជូន​ប្អូន​ គឺ​ប្អូន​នឹង​មិនអាច​ទៅ​ធ្វើ​ការ​ងារ​បែបនេះ​ឡើង​”។​
 
លោក​ស្រី​ ​វ៉ឹន​អាញ (Van Anh) យល់​​​ឃើញ​ថា ​មនុស្ស​យើង​នរណា​ក៏​មាន​អារម្មណ៍​​​ភិត​​ភ័យ​​រៀង​​ខ្លួន​​។ ប៉ុន្តែ​​ដើម្បី​មាន​ទំនុកចិត្ត​ប្រឈមមុខ​ ​ឬ​ឆ្លង​កាត់​​បញ្ហា​​ទាំងនេះ​ គឺ​មិន​មែន​នរណា​ក៏​អាច​ធ្វើ​បាន​ដែរ​។
 
“​មនុស្ស​​យើង​តែង​ទន់ខ្សោយ​ និង​បាត់​កម្លាំង​ទប់ទល់​នឹង​បញ្ហា​រំជួល​ចិត្ត​ក្នុង​​ជីវិត​។ ហើយ​ក្នុង​​ខណៈ​ពេល​នោះ ពួក​គាត់​​តែង​​បណ្តោយ​​ចិត្ត​គំនិត​ទៅ​តាម​វដ្ត​ជីវិត​​ទន់ទោរ​​” លោក​ស្រី​វ៉ឹន​អាញ (Van Anh) ​ឲ្យ​ដឹង​យ៉ាងនេះ​។​
 
ក៏​តាមសម្តី​ ​លោក​ស្រី ​វ៉ឹន​អាញ​ (Van Anh) ពេល​​នោះ​មិន​ទាន់​មាន​អង្គការ​ណា​​ឧបត្ថម្ភ​ដល់​មនុស្ស​​ ក្នុង​ដំណាក់កាល​ទ្រុឌទ្រោម​​​នៃ​ជីវិត​​រស់​នៅ​។ មាន​តែ​ប្រធាន​​បទពិសេស​មួយ​គត់​​ “សំបុត្រ​​ផ្ញើជូន​បងស្រី​ថាញ​តឹម (Thanh Tam)​” លើទំព័រ​​កាសែត​​​នារី​វៀតណាម​ ប៉ុន្តែ​តែង​ហួស​ចំណុះ​ក៏ដូចជា​​​បាត់​​​រយៈ​ពេល​​យូរ​ ​ទើបសំបុត្រ​​​បាន​​ឆ្លើយ​​តប​។​
 
“​តើពេល​នោះ នៅ​មាន​ឱកាស​​ឈោង​ដៃ​សម្រាប់ពួកគាត់​ចាប់​ដែរ​ឬទេ​” លោកស្រី​ វ៉ឹន​អាញ​ (Van Anh) រលឹក​ឃើញ​អំពី​​កាលៈទេសៈ​សំខាន់ ​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​​បោះ​ជំហាន​ចូល​ដំណើរការ​​ធ្វើ​​ជា “ដើម​ត្រែង​សន្តាប់​សម្តី​ខ្សឹប​ប្រាប់​”។
 
ខណៈ​ពេល​នោះ ក្រុង​ហាណូយ​​​ទើប​ចាប់ផ្តើម​​បើក​ទូលាយ​ទូរ​សព្ទតុ​។ មជ្ឈមណ្ឌល​​​ឆ្លើយតប​ព័ត៌មាន​លេខ​១០៨០ ក៏​ទើប​តែបង្កើត​ឡើង​។ មជ្ឈមណ្ឌល​ពេល​នោះ ក៏តែង​ហួស​ចំណុះ​ ពីព្រោះ​ការ​ខលហៅ​ចូល​មក ​​មិនត្រឹម​តែ​សួរ​ព័ត៌មាន​ទេ​។ ប្រតិបត្តិករ​ទូរសព្ទ​​​តែង​ត្រូវ​​ប្រឈម​មុខ​នឹង​សំណួរ​ពិបាក​ឆ្លើយ​។
 
“​ការ​​ខល​ហៅ​ជាច្រើន ​គ្រាន់តែ​ដើម្បី​បាន​ស្តាប់​សំឡេង​មនុស្ស​និយា​យ​ បាន​ស្តាប់​សម្តី​លើកទឹក​ចិត្ត​...។ល។” នោះជា​មូលហេតុ​ ដែល​លោកស្រី​ វ៉ឹន​អាញ (​Van Anh) ​​ប្តេជ្ញាចិត្ត​​សូម​បង្កើត​​ប្រព័ន្ធ​ប្រឹក្សា​ចិត្ត​សាស្រ្ត​។​
 
នៅ​ឆ្នាំ​១៩៩៧ មជ្ឈមណ្ឌល​ប្រឹក្សា​​ឡិញ​តឹម (Linh Tam) ​បាន​ប្រសូត្រ​ចេញ​ ក្លាយជា​​ប្រព័ន្ធ​​ប្រឹក្សា​​ចិត្តសាស្រ្ត​​ដំបូង​​នៅ​ភូមិភាគ​ខាង​ជើង​ គូស​បញ្ជាក់​ការ​​ចាប់​ផ្តើម​​ដំណើរ​ការ​ “ធ្វើជា​​ដើម​ត្រែង​សន្តាប់​សម្តី​ខ្សឹបប្រាប់​” របស់​លោក​ស្រី​ ង្វៀន​ធី​វ៉ឹន​អាញ (Nguyen Thi Van Anh)​។​
 
“CSAGA - ស្រឡាញ់​ទាំងមនុស្ស​ដែល​មាន​ទោស​កំហុស​”​
 
“​ដំណាក់​កាល​​ដំបូង​ អារម្មណ៍​តែង​​តក់ស្លុត​​រាល់ពេល​ស្តាប់​ទូរសព្ទហៅចូល​។ ពីព្រោះ​មាន​ពេល វា​ជា​សម្តី​សារភាព​ទោសកំហុស​ ជា​អាថ៌កំបាំង​ដែល​មាន​អាច​ស្តាប់​បាន​នៅ​ឯណា​” លោកស្រី​វ៉ឹន​អាញ (Van Anh) ពោល​​​រំលឹកថាយ៉ាង​នេះ​។
 
នៅ​មូល​ហេតុ​មួយ​ទៀត​ ដោះស្រាយ​ជូន​ភាពតក់ស្លុត​​របស់​លោកស្រី ​វ៉ឹន​អាញ​ (Van Anh) ពេល​នោះ​នៅជា​យុវតី​វ័យ​ក្មេង​ម្នាក់​។ នោះ​គឺមិនទាន់​មាន​​បទពិសោធន៍​និង​ចំណេះ​ដឹង​អំពី​ការ​ប្រឹក្សា​។​
 
“យើង​ខ្ញុំ​មក​ជាមួយ​ដំណើរ​នេះ តាម​សំឡេង​ហៅនៃ​ក្រឳបេះដូង​។ ហេតុ​នេះ​​សម្ភារ​​សម្ពាយ​​តាម​ ក្រៅពី​ភាព​ស្មោះត្រង់​និង​យល់​អារម្មណ៍​ គឺ​នៅ​មាន​ភាពសាមញ្ញនៅ​ឡើយ​” លោកស្រី​ វ៉ឹន​អាញ​ (Van Anh) រលឹក​មក​។​
 
សំឡេង​​​កក់ហៅ​ពី​បេះដូង​ស្មោះ​ស្ម័គ្រ​​ ពេល​ណា​ក៏បានឆ្លើយ​តប​​ដោយ​បេះដូង​ស្មោះ​ស្ម័គ្រ​ផ្សេងៗដែរ​។ លោកស្រី​ វ៉ឹន​អាញ​ (Van Anh) ក្រោយ​​មក​​បាន​ប្រជុំ​​​មនុស្ស​ដែល​​មាន​ទស្សនទាន​​អំពីបញ្ហា​សង្គម​ដូច​លោក​ស្រី។ ហើយ​ CSAGA បាន​​បង្កើត​ឡើង​ពី​មនុស្ស​ទាំង​នេះ (ឆ្នាំ​២០០១)​។​
 
CSAGA សកម្មភាព​​ដូច​អង្គការ​​​ក្រៅ​រដ្ឋាភិបាល​​ឧបត្ថម្ភ​និង​ការពារ​សិទ្ធិ​នៃ​អ្នក​ទន់​​ខ្សោយ​ កុមារ​ និង​ស្រ្តី​ភេទ​​រង​របួស​ដោយ​សារ​​ភាព​មាក់​ងាយ​ និងប្រើ​​ហឹង្សា​ក្នុង​សង្គម។​

 


 លោក​​ស្រី​ វ៉ឹន​អាញ​ (Van Anh) ចូលរួម​សកម្មភាព​​​នឹង​ក្លឹប​ស្រ្តី​​ សមាជិក​ជា​អ្នក​​ត្រូវ​រងភាព​​ហឹង្សា​។​
រូបថត៖ ឯកសារ​



លោក​ស្រ្តី ង្វៀន​ធី​វ៉ឹន​អាញ​ (Nguyen Thi Van Anh) (​ឈរ​ទី​បី​រាប់ពី​ស្តាំ​ទៅ​) ក្នុង​ម៉ោង​ហ្វឹក​ហាត់
​សម្រាប់​កម្មាភិបាល​របស់​ CSAGA។ រូបថត៖ ឯកសារ



 លោក​ស្រ្តី​ វ៉ឹន​អាញ (Van Anh) ​ក្នុង​ម៉ោង​ហ្វឹក​ហាត់​សម្រាប់​នារី​រង​ភាព​ហឹង្សា​។
រូបថត៖ ឯកសារ​



 លោក​ស្រី្ត​ វ៉ឹន​អាញ​ (Van Anh) ធ្វើការ​រួម​នឹង​ដៃ​គូ របស់ CSAGA ។
រូបថត៖ ឯកសារ​



 លោក​ស្រ្តី វ៉ឹន​អាញ (Van Anh) ឆ្លើយ​បទ​សម្ភាសន៍​កាសែត​ ក្នុង​ក្រខណ្ឌ​សិក្ខា​សាលា​បង្កា​ប្រឆាំង
ប្រព្រឹត្តិ​ផ្លូវ​ភេទ​លើ​កុមារ​ឆ្នាំ​២០១៧។ រូបថត៖​ឯកសារ

 

“ ក្រោយពេល​បង្កើត​ លោកស្រី​វ៉ឹន​អាញ​ (Van Anh) និង​សមាជិក CSAGA ​ទទួល​​បាន​​ការ​ឧបត្ថម្ភ​​​​​ពី​​អ្នក​ឯកទេស​បរទេស​ ដោយ​​វគ្គ​សិក្សា​ប្រឹក្សា​​ផ្តល់​យោបល់​។​
 
ដោយ​សារ​មាន​វគ្គសិក្សា​នេះ​ លោក​ស្រី​ វ៉ឹន​អាញ (Van Anh) ​​កាត់​បន្ថយ​បាន​​ការ​ភិត​ភ័យ​ “ស្លោស្លាន់​” រាល់ពេល​ស្តាប់​ទូរសព្ទ​របស់​អ្នក​​ហៅចូល​មក​មជ្ឈមណ្ឌល​។ ការ​សំខាន់​ជាង​ លោកស្រី​ផ្លាស់​ប្តូរ​វិធី​​​ឧបត្ថម្ភជំនួយ​សម្រាប់​អ្នកទន់​ខ្សោយ​ តាម​ទិសដៅមាន​​ប្រសិទ្ធ​ភាព ​និង​រឹង​មាំ​ជាង​។​
 
នោះ​គឺ​ការ​ងារ​បែង​ចែក​ក្រុមមុខសញ្ញា​​នីមួយ​ៗ ដើម្បី​​អនុវត្តន៍​​កម្មវិធីស៊ី​ជម្រៅ ដើម្បី​ឧបត្ថម្ភ​​​មាន​ប្រសិទ្ធភាព​និងហ្មត់​ចត់​​ជាង សម្រាប់​​ក្រុម​មុខ​សញ្ញានេះ​។
 

 - លោកស្រី​ង្វៀន​ធី​វ៉ឹន​អាញ​ (Van Anh) មាន​ឈ្មោះ​នៅ​ក្នុង​ចំណោម​ស្រ្តី​ទាំង​៥០​នាក់ ​ដែល​មាន​ឥទ្ធិពល​​បំផុត​នៅ​វៀតណាម​ឆ្នាំ​២០១៧ ដោយ​ទស្សនវដ្តី​វៀតណាម​​ជម្រើស។

- ឆ្នាំ២០១៨ លោក​ស្រី​ បាន​ Women‘s eNews ​​របស់​អាមេរិក​ ទីភ្នាក់​ងារ​ព័ត៌មាន​​តែង​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ស្រ្តីភេទ​និង​កុមារី ​ដើម្បី​បង្កើត​ពិភពលោក​សមភាព​​ជាង​ ទទួល​កិត្តិនាម​ជាអ្នក​​ក្នុង​​ចំណោម​ថ្នាក់​ដឹក​នាំ​ឆ្នើម​បំផុត ​ទាំង​២១​នាក់នៃ​សតវត្ស​ទី​២១។​

ប្រៀប​ខាំង​របស់​ CSAGA បើ​ប្រៀប​នឹង​អង្គការ​ផ្សេង​ៗ​រួម​គោល​ដៅ​ នោះគឺ​សកម្មភាព​​​តាម​ក្រុមអ្នក​​ជំនាញ​ជាង។​

“ខ្ញុំ​ជា​អ្នក​មាន​សំណាង​ពេល​មាន​ក្រុម​ធ្វើការដ៏​ល្អ​។ ខ្ញុំ​ទទួល​បាន​ឧ​បត្ថម្ភ​​​ពី​សំណាក់​មនុស្ស​ដែល​ទោះបី​មិន​នៅ​ធ្វើការ​ក្នុង CSAGA ​ទៀត​។ ពួកគាត់​បង្កើត​រង្វង់​មូល​នៃ​ក្តី​ស្រឡាញ់​តៗគ្នា​" លោកស្រី​វ៉ឹន​អាញ (Van Anh) ​និយាយ​ពី​សមាជិក​​បាន​និង​កំពុង​ធ្វើការ​នៅ​ CSAGA ​។​
 
មិន​មាន​ភាពដោយ​ឡែក​ ពេល​កក្តារ​​វប្បធម៌​និង​គំនិត​ប្រកាន់​ខ្ជាប់​លើ​សង្គម​ ធ្វើ​ឲ្យលោក​ស្រិ​ ​វ៉ឹនអាញ (Van Anh) ​ជួប​ប្រទះ​បញ្ហាមិនតិច​ ក្នុង​ដំណើរ​ផ្លាស់​ប្តូរ​​គំហើញ​របស់​​​អ្នក​នៅ​ក្នុង​រឿងនេះ​​។
 
ក្នុងពេល​ដូចនេះ លោកស្រី​វ៉ឹន​អាញ (Van Anh) ​តែង​រំលឹក​ខ្លួន​ឯង​ ផ្សារភ្ជាប់​នឹង​តម្លៃ​​ស្នូល​របស់ CSAGA ​៖ “មិនមែន​អំពើសុចរិត​​កើត​មក ​ដើម្បី​កំចាត់​នូវ​អំពើទុច្ចរិតទេ​ តែ​អំពើសុចរិត​កើ​ត​មក ​ដើម្បី​ប្រោស​ដល់​​អំពើ​ទុច្ចរិត​"។​​
 
សមភាពយ៉េនឌ័រ​ តាម​ទស្សនទាន​នៃ​លោកស្រី ​វ៉ឹនអាញ​ (Van Anh) ​វា​មាន​ន័យ​ថា​ទាំង​ប្រុស​​ស្រី​សុទ្ធតែ​យល់​ច្បាស់​​សិទ្ធិ​របស់​ខ្លួនឯង​ ចាប់ពី​នោះ​​ក៏មាន​ឱកាស​អភិវឌ្ឍន៍​​សេរី​​ស្មើ​គ្នា ហើយ​​រួម​ឧបត្ថម្ភ​​​គ្នា​រីក​ចម្រើន​ទៅ​។​
 
ក៏​តាម​សម្តី​លោក​ស្រី ​វ៉ឹន​អាញ​ (Van Anh) ពេល​វាយ​តម្លៃ​មនុស្ស​ម្នាក់​ត្រូវ​ប្រៀប​ប្រដូច​ទៅ​នឹង​បរិបទ​ប្រវត្តិសាស្រ្ត​សង្គម។ ពីព្រោះ​មនុស្ស​ទាំង​​នេះ​ ពួក​គាត់​សុទ្ធតែ​ជា​​ផល​នៃ​​ប្រវត្តិសាស្រ្ត​។​
 
“​ពី​ព្រោះ​ហេតុ​នេះហើយ ទស្សន​​របស់​ខ្ញុំ​ នោះ​គឺ​ស្រឡាញ់ទាំង​មនុស្ស​មានទោសកំហុស​” លោក​​ស្រី​វ៉ឹន​អាញ (Van Anh) រំលែក​ឲ្យ​ដឹង​អំពី​តម្លៃ​នៃ​ CSAGA ។ ហេតុនេះ​ហើយ លោក​ស្រី​ វ៉ឹន​អាញ ​​(Van Anh) និង​ក្រុម​ការងារ​របស់​លោក​ស្រី​នៅតែ​រក្សា​​​តម្លៃ​​ស្នូល​​ក្នុងដំណើរ​​របស់​ខ្លួន​ នោះ​គឺ​ស្មោះ​ត្រង់​និង​ប្រឡូក​ខ្លួន​”​៕
 

អត្ថបទ៖ ថាវវី     រូបថត៖ ត្រឹន​កុង​ដាត និង​ឯកសារ​

 


បណ្តាអត្ថបទបានផ្សាយ