03/04/2016 10:02 GMT+7 Email Print Like 0

នាយឧត្តមសេនីយ៍ Tran Dai Quang បានជ្រើសតាំងជាប្រធានរដ្ឋ


នាយឧត្តមសេនីយ៍ Tran Dai Quang បានជ្រើសតាំងជាប្រធានរដ្ឋ

ក្នុងកិច្ចប្រជុំរដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ​២០១៦ សមាជិកការិយា​ល័យនយោបាយ នាយ​ឧត្តម​សេនីយ៍ Tran Dai Quang ត្រូវបានជ្រើសតាំងជាប្រធាន​រដ្ឋវៀតណាម ដោយមានសម្លេង​គាំទ្រចំនួន ៩១,៥%។ បន្ទាប់ពីពេលបានរដ្ឋសភា​ជ្រើសតាំង នៅសាលប្រជុំរដ្ឋសភា ប្រធានរដ្ឋ Tran Dai Quang បាន​ធ្វើសច្ចា​ប្រណិ​ធាន ទទួលដំណែងតាមការកំណត់របស់រដ្ឋធម្មនុញ្ញ ២០១៣៖

“​ខ្ញុំសូមថ្លែងអំណរគុណ ចំពោះរដ្ឋសភាដែលបានទុកចិត្ត ជ្រើសតាំងខ្ញុំ ជា​ប្រធានរដ្ឋ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម​។ ចំពោះទង់ជាតិ ចំពោះរដ្ឋសភា​ប្រជាពលរដ្ឋ អ្នកបោះឆ្នោត​ក្នុងទូទាំងប្រទេស ខ្ញុំ Tran Dai Quang -ប្រធានរដ្ឋសា​ធារណរដ្ឋ​សង្គមនិយមវៀតណាម សូមសន្យា៖ ស្មោះ​ត្រង់​ជាដាច់​ខាត​ចំពោះ​មាតុ​ប្រទេស ចំពោះប្រជាជន ចំពោះរដ្ឋធម្មនុញ្ញសាធារណរដ្ឋ សង្គមនិយមវៀតណាម​ខំប្រឹង​ប្រែង​ធ្វើអស់​ពីកម្លាំង​កាយ​ចិត្តរបស់ខ្លួន សម្រេចល្អភារកិច្ចដែលបានបក្ស​​រដ្ឋនិងប្រជាជនប្រគល់ជូន។”

​ដោយមានលទ្ធផលបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ ក្នុងកិច្ចប្រជុំនាពេលព្រឹកថ្ងៃទី២មេសា បណ្ដាសមាជិក សមាជិកា​ជឿជាក់​ថា៖ ដោយមានចំណេះដឹង សមត្ថ​ភាព និងបទពិសោធន៍របស់ខ្លួន ប្រធានរដ្ឋ Tran Dai Quang នឹងសម្រេចល្អភារកិច្ច​ដែលបានបក្ស រដ្ឋសភា និងប្រជាជនប្រគល់ជូន។ លោក Tran Ngoc Vinh សមាជិក​សភា មណ្ឌលទីក្រុង Hai Phong បានចាត់ទុកថា៖

​“​យើងខ្ញុំ​សង្ឃឹមជាច្រើន ចំពោះប្រធានរដ្ឋថ្មី ពីព្រោះលោកបានឆ្លងកាត់ការ​លំបាក​សាកល្បងជាច្រើន ជា​ពិសេស គឺ​ក្នុងវិស័យនគរបាល។ ជាមនុស្សមានបទពិ​សោធន៍ជាច្រើន ដូចជា​លោក Tran Dai Quang ដែល​បាន​កាន់​ដំណែង​ប្រធានរដ្ឋ និង​ជាមេបញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធ ខ្ញុំជឿជាក់​ថា៖ ប្រការ​នេះគឺ​ល្អណា​ស់​៕​”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ