26/08/2016 11:08 GMT+7 Email Print Like 0

នាយឧត្តមសេនីយ៍ Vo Nguyen Giap រស់នៅជានិច្ចក្នុងដួងចិត្តប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ


នាយឧត្តមសេនីយ៍ Vo Nguyen Giap រស់នៅជានិច្ចក្នុងដួងចិត្តប្រជាជនវៀតណាម
និងមិត្តភក្តិអន្តរជាតិ

ថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ជាទិវារំលឹកខួបលើកទី១០៥ទិវាកំណើតរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាសិស្សមួយរូបដ៏ឆ្នើមរបស់លោកប្រធានហូជីមិញ។ប្រជាជនវៀតណាមក៏ដូចជាមិត្តភក្តិជាច្រើនលើពិភពលោកជានិច្ចកាលលៃទុកជូននាយឧត្តមសេនីយ៍ Vo Nguyen Giap នូវការគោរពពិសេស។អនុបណ្ឌិត Tran Van Khoi នៃបណ្ឌិតសភានយោបាយជាតិហូជីមិញអះអាងថា នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នកយុទ្ធសាស្ត្រយោធាដ៏ឈ្លៀសវៃមួយរូប៖ “នាយឧត្តមសេនីយ៍ Vo Nguyen Giap បានកសាងកងទ័ពប្រជាជនក្លាយទៅជាកងកម្លាំងស្នូលក្នុងការក្រោកឈរឡើងធ្វើបដិវត្តន៍ខែសីហា ហើយជាមេដឹកនាំកំពូលនៃកងទ័ពប្រជាជនវៀតណាមក្នុងសង្គ្រាមប្រឆាំងអាណានិគមនិយមបារាំងនិង ចក្រពត្តិអាមេរិក។” 

កេរ្តិ៍ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giap ភ្ជាប់ជាមួយជ័យជំនះមានអត្ថន័យអន្តរជាតិរបស់កងទ័ពប្រជាជន​វៀតណាម ជាពិសេសគឺជ័យជំនះ Dien Bien Phu ប្រវត្តិសាស្ត្រ។ដោយហេតុនេះ សារព័ត៌មានបរទេសតែងតែលើកសរសើរនាយឧត្តមសេនីយ៍ជាអ្នកយុទ្ធសាស្ត្រយោធាមួយរូបដ៏ឆ្នើមបំផុតនៃសតវត្សទី ២០ និងជាអ្នកជំនាញការមហិមារអំពីសង្គ្រាមប្រជាជន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ