22/02/2016 09:35 GMT+7 Email Print Like 0

នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋ​មន្ត្រីក្រ​សួង​នគបាល​អញ្ជើញ​បំពេញ​ទស្សន​កិច្ចការ​ងារ​នៅខេត្ត​ Ngh​e An​


នាឧត្តមសេនីយ៍ Tran Dai Quang នៅជំនួបធ្វើការជាមួួយថ្នាក់
ដឹកនាំខេត្ត Nghe An(រូបថតៈ cand)

នាព្រឹកថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រី​ក្រសួង នគបាល​វៀត​ណាម​បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅខេត្ត Nghe An។ ក្នុង ជំនួបធ្វើការ​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ Nghe An នាយឧត្តមសេនីយ៍​ Tran Dai Quang បានវាយតម្លៃខ្ពស់​នូវស្នាដៃ និងលទ្ធផល​ដែលខេត្ត Nghe An ទទួលបាន ជាពិសេសលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នាយឧត្តមសេនីយ៍ក៏បានស្នើ​ឲ្យថ្នាក់ដឹកនាំខេត្ត Nghe An ស្វែង​រកដំណោះ​ស្រាយត្រឹមត្រូវ កសាងយុទ្ធសាស្ត្រក្នុង​ការអភិវឌ្ឍន៍ ឲ្យសក្តិសមទៅនឹងសក្តានុ​ភាព ប្រៀប​ខ្លាំង និងការ​យកចិត្ត​ទុក​ដាក់របស់​មជ្ឈឹម ចំពោះខេត្តផងដែរ។ រួម​ជាមួយគ្នានោះ ខេត្ត​ក៏​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ល្អ​នូវ​បញ្ហា​ស្មុគ្រស្មាញ​​ទាក់ទិន​ដល់​នយោបាយ សណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈងាយស្រួល​សម្រាប់​ ប្រជា​ជន​​បាន រស់​​នៅ​ក្នុង​សុខ​សន្តិភាព សម្បូធូធារនិង​សុភមង្គល៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ