25/10/2017 10:04 GMT+7 Email Print Like 0

នាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបពិភាក្សាក្រៅផ្លូវការ ADMM+1


 នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich ថតរូបអនុស្សាវរីយ៍ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន

ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រី​ការពារជាតិអាស៊ាន (ADMM) លើកទី១១ នៅប្រទេស​ហ្វីលីពី​ននោះ នារសៀលថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០១៧​ បានប្រព្រឹត្តទៅជំនួបក្រៅផ្លូ​វការ រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ជាមួយ​រដ្ឋមន្ត្រីការ​ពារ​ជាតិប្រទេសចិន ជប៉ុ​ននិងអាមេរិក។

អញ្ជើញ​ថ្លែងមតិក្នុងជំនួប រដ្ឋ​មន្ត្រីការពារប្រទេសវៀតណាម​ លោក Ngo Xuan Lich បានឲ្យដឹងថា វៀ​តណាម​វាយ​តម្លៃខ្ពស់​នូវការ​គាំទ្ររបស់​ចិន ចំពោះតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន​ ក៏ដូចជារាល់ការរួម ចំណែក​សកម្ម​របស់ចិន ក្នុងការកសាងយន្តការសហប្រតិ​បត្តិការការពារជាតិ របស់អាស៊ាននាពេ​លកន្លង​ទៅ។ នាពេលថ្មីៗ​នេះ អាស៊ា​ននិងចិនក៏បាន កសាង​ប្រកបដោយ​ជោគ​ជ័យ​នូវ​ក្រប​ខ័ណ្ឌ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ខាង​កើត ​(COC)។​ តាមនោះ យោងតាមលោក​ Ngo Xuan Lich នេះជាការបោះ​ជំហាន សកម្មហើយ​ភាគីទាំង​ពីរគប្បី​ឆ្ពោះទៅ​រក COC មួយ​ប្រកប​ដោយសុពលភាព និ​ងមា​នលក្ខណៈចាប់​បង្ខំ​ខាង​ច្បាប់។
 
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការ​ពារជាតិជប៉ុន លោក ​Itsunori Onodera  រដ្ឋមន្ត្រីរូបនេះបានអះអាង​ថា ជប៉ុន​គាំទ្រទាំង​ស្រុង​នូវតួនាទី​ជាមជ្ឈ​​មណ្ឌល របស់អាស៊ាន។ ​នៅក្នុងជំនួបជាមួយរដ្ឋ​មន្ត្រីការ​ពារជាតិ​អាមេរិក លោក​ James Mattis  រដ្ឋមន្ត្រីរូបនេះក៏បានចែករំលែ​កនូវទស្សនៈ របស់អាមេរិកអំពីការប្រឆាំង ភេរវ​កម្ម សន្តិសុខ​សមុទ្រនិងសង្កត់​ធ្ងន់ថា អាមេរិកគាំទ្រការអនុវ​ត្តពេញលេញ នូវ​ សេចក្តី​ថ្លែង​ការ ណ៍ស្តីពី​ការប្រតិបត្តិ​របស់​ភាគីនានា នៅសមុទ្រខាងកើត (DOC) និងបញ្ចប់យ៉ាងឆាប់ៗកា​រកសាង COC។ រដ្ឋមន្ត្រី លោក Ngo Xuan Lich បានសូមឲ្យអាមេរិកគាំ​ទ្រការដោះ​ស្រាយជម្លោះនៅសមុទ្រខាង​កើត ដោយសន្តិវិធី ឈរលើមូលដ្ឋាន​គោរព​ច្បាប់​អន្តរជាតិ ក្នុងនោះមានអនុសញ្ញា​ អង្គការសហប្រជាជាតិស្តី​ពីច្បាប់​សមុទ្រ (UNCLOS)ឆ្នាំ១៩៨២។
 
នៅខាងក្រៅសន្និ​សីទ ADMM-11 នេះ នារសៀលថ្ងៃដដែល ​លោក Ngo Xuan Lich បានអញ្ជើញជួបសន្ទនា​ទ្វេភាគី​ជាមួយឧត្តម​សេនីយ៍ឯក Chansamon Channhalat រដ្ឋមន្ត្រីការពារជាតិឡា​វផង​​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ