16/11/2016 10:03 GMT+7 Email Print Like 0

នាយឧត្តមសេនីយ៍ Ngo Xuan Lich ចូលរួមសន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិ អាស៊ាននៅប្រទេសឡាវ


នាយឧត្តមសេនីយ៍ Ngo Xuan Lich ចូលរួមសន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិ អាស៊ាននៅប្រទេសឡាវ

ទទួលសេចក្តី​អញ្ជើញរបស់​រដ្ឋមន្ត្រីការពារ​ជាតិឡាវ គណៈប្រតិភូនៃក្រ​សួង​ការ​ពារ​ប្រទេស​វៀត​ណាម ដឹក​នាំដោយ​នាយឧត្តម​សេនីយ៍ ​Ngo Xuan Lich រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​ចង្អៀត​ថ្នាក់​រដ្ឋ​មន្ត្រីកា​រពារ​ជាតិ​អាស៊ាន (ADMM) និងចូលរួម​ជំនួបក្រៅផ្លូវ​ការ រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​-ជប៉ុន ចាប់​ពីថ្ងៃទី១៥​ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦​។ ចូលរួមក្នុងសន្និសីទនេះវៀត​ណាម បន្ត​បង្ហាញ​នូវ​តួនាទី​សកម្ម ម្ចាស់​ការនិង​មានការទទួល​ខុសត្រូរ របស់ខ្លួនក្នុង​ក្រប​ខ័ណ្ឌ​នៃសន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រីការ​​ពារ​ ជា​តិអាស៊ាន​បើក​ទូលាយ សំដៅ​ជម្រុញ​និង​អនុវត្ត​ជាក់​ស្តែង​រាល់​គំនិត​ថ្មីក្នុង​ក្រប​​ខ័ណ្ឌ​នៃកិច្ចសហប្រតិបត្តិការ​ការពារជាតិ​អាស៊ាន។ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​យោបល់​និង​​រា​ល់​​ការ​ជួប​ប្រាស្រ័យ​នៅ​សន្និសីទ​នេះ វៀត​ណាមជានិច្ច​កាល​គោរព និងគាំទ្រឡាវក្នុង​ឆ្នាំដើរតួនា​ទីប្រធាន​អាស៊ាន រួម​ចំណែក​ជម្រុញ​ទំនាក់​ទំនងមិត្តភាព​ប្រពៃណី ចំណង​សាមគ្គីភាពពិសេសរ វាងកងទ័ពនិង​ប្រជាជននៃ​ប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ