12/10/2017 10:00 GMT+7 Email Print Like 0

នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី


 នាយឧត្តមសេនីយ៍  លោក Ngo Xuan Lich អញ្ជើញ
ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី

ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០១៧​ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃ​ទី​ ១១ ដល់ថ្ងៃទី ១៤ តុលា ឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចរបស់លោក Ngo Xuan Lich សំដៅរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ