13/06/2019 10:56 GMT+7 Email Print Like 0

នាយអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមទទួលជួបជាមួយ​អនុប្រធានសភា​ជាន់ទាប​នៃសាធារណរដ្ឋឆែក​


 នាយអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម លោក Phan Van Giang ទទួលជួបជាមួយអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក លោក Vojtech Filip ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម
 

 នារសៀល​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកលោក Phan Van Giang នាយអ​គ្គ​សេនា​ធិការ​នៃក​ង​ទ័ពប្រជា​ជន​វៀត​ណាម និង​ជាអនុរដ្ឋ​មន្ត្រីក្រសួង​ការពារប្រទេសវៀតណាមបាន​អញ្ជើញ​ទទួល​ ជួបជាមួយអនុប្រធានសភាជាន់ទាបនៃសា​ធារណរដ្ឋឆែក និងជាប្រធានបក្សកុម្មុ​យនីស្ត​ឆែក - Morava លោក Voj​tech Filip ក្នុងឱកាសអញ្ជើញមកទស្ស​នា​និងធ្វើការនៅវៀតណាម។
 
ក្នុងជំនួប​នេះ ឧត្តមសេនីយ៍ឯក លោក Phan Van Giang បានស្នើឲ្យភាគីទាំងពីរ បន្តជំរុញ​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​គ្រប់​ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់​ខ្ពស់ ជាពិសេស ផ្តោតសំខាន់លើការ​បណ្តុះ​បណ្តា​ល​និង​ហ្វឹក​ហ្វឺន​បុគ្គលិកយោធាតាមទិសពិពិធកម្មទម្រង់គ្រប់ប្រភេទ សហការក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេក​វិទ្យា​សមិទ្ធកម្ម​និង​វិទ្យុ អេឡិចត្រូនិកឯកទេសជាដើម​។ ក្រៅពីនោះគឺ ប​ង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហគ្រាស​ការពារ​​ជាតិ​នៃប្រទេសទាំងពីរ បន្តស្វែងរកលទ្ធភាពសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មយោធា; ឧស្សាហ​កម្ម​ការ​ពារជាតិ; បង្កើនការផ្លាស់ប្តូរបទពិសោធ កិច្ចសហប្រតិបត្តិការ​ក្នុង​ការជំនះលើ​ផលវិបាក​ដោយគ្រាប់​បែក​មីន​​ក្រោយសង្គ្រាមនិងចូលរួម ក្នុ​ងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិផងដែរ។
 
ចំណែក​លោក Vojtech Filip បានអះអាងថា សាធារណរដ្ឋឆេកតែងតែយកចិត្តទុក ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងនោះមាន​កិច្ច​សហប្រតិ​បត្តិការ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​។ ក្នុងនាមជាសមាជិកនៃសហភាពអ៊ឺរ៉ុប (EU) សាធារណរដ្ឋ​ឆែកគាំ​ទ្រ​ជានិច្ច​រាល់សកម្ម​ភាព​សហ​ប្រតិ​បត្តិ​ការ​រវាងវៀតណា​មនិង EU ក្នុងវិស័យ​​ការពារជាតិ​និងក្នុងការ​ចរចារឆ្ពោះ​ទៅការចុះ​ហត្ថលេខាលើកិ​ច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​វៀតណាម - EU តែ​ម្តង៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ