07/11/2017 09:55 GMT+7 Email Print Like 0

នាយរដ្ឋមន្ត្រីវៀតណាមនឹងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១


 នាយរដ្ឋមន្ត្រីវៀតណាមនឹងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ 

ទទួលសេចក្តីអញ្ជើញ​របស់ប្រធានាធិបតីហ្វីលីពី​ន លោក Rodrigo Duterte នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលវៀ​តណាម លោក​ Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូវៀត​ណាម ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ា​ន លើកទី ៣១ និង​បណ្ដា​សន្និសីទជាន់​ខ្ពស់​អាស៊ាន+៣ (ជាមួយ ចិន ​ជប៉ុននិងកូរ៉េខាងត្បូង) លើក​ទី​ ២០ សន្និសីទ​ជាន់​ខ្ពស់​អាស៊ាន​+១ (ជាមួយចិន ជប៉ុន​ កូរ៉េខាងត្បូង ឥណ្ឌា អាមេរិក កា​ណាដា ​សហភាពអឺរ៉ុប អ​.ស.ប.)​ និង​សន្និសីទ​ជាន់​​​ខ្ពស់​​អាស៊ី​បូព៌ារលើក​ទី១២ នៅទីក្រុងម៉ានីល​ ហ្វីលីពីន ចាប់ពី​ថ្ងៃទី១២ ដល់ទី១៤ ខែវិ​ចិ្ឆកា ឆ្នាំ​២០១៧​។ ក៏ក្នុង​​​ឱកាស​នេះដែរ នាយករដ្ឋមន្ត្រី​នឹងចូលរួមសន្និសីទជា​ន់ខ្ពស់​ មេគង្គ-ជប៉ុនលើ​កទី​​៩ និង​សន្និសីទ​បណ្ដា​ថ្នាក់​​​ដឹក​នាំកិច្ច​ព្រមព្រៀងដៃ​គូសេដ្ឋកិច្ច​ លើគ្រប់វិស័យក្នុងតំ​បន់ (RCEP)៕ ​
 

តាម VOV5 ​- វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ