21/10/2014 09:41 GMT+7 Email Print Like 0

នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបញ្ចប់ដំណើរទស្សនកិច្ច នៅអឺរ៉ុបប្រកបដោយជោជ័យ


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ដំណើរទស្សនកិច្ចនៅបែលហ្ស៊ីក (Image: VNA)

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៤ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen​ Tan​Dung  បាន​​វិលត្រឡប់មកដលរដ្ឋធានីហាណូយវិញ​         បញ្ចប់ដំណើទស្សនកិច្ច​ជា​ផ្លូវការ​នៅ​បែល​ហ្ស៊ី​ក ​អាល្លឺម៉ង់សហភាពអឺរ៉ុប (EU) បុរីវ៉ាទីកង់​និងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប​លើក​ទី ១០ (ASEM លើក ១០) នៅអ៊ីតាលីប្រកបដោយជោគជ័យ។ អនុរដ្ឋមន្ត្រី​ការបរទេស​វៀត​​ណាម លោក Bui Thanh Son បានឆ្លើយសំណួរ​របស់​មជ្ឈដ្ឋាន​អ្នក​សារ​ព័ត៌​មាន​អំពី​​លទ្ធផល​នៃដំណើទស្សនកិច្ចលើកនេះ​។​ លោក Bui Thanh Son បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung ទទួលបានសេចក្តីអញ្ជើញ ថ្លែងមតិនៅពិធីបើកវេទិកាអាស៊ី-អឺរ៉ុបលើកទី ១៤ ​និងតាងនាមអាស៊ានមានសន្ទរកថា នៅសម័យប្រជុំពេញអង្គរស្តីអំពី “ទំនាក់ទំនង​ដៃគូ​អាស៊ី​-អឺរ៉ុបក្នុងការទប់ទល់នឹងបណ្ហាសកលក្នុងពិភពលោកមួយមានការផ្សារភ្ជាប់”។ វៀត​ណាម​​បានសហការជាមួយប្រទេសជាសមាជិកអាស៊ាននានានិង EU ក្នុងការរៀបចំ​កិច្ច​ប្រជុំ​កំពូល​​​ មិនផ្លូវការដំបូងរវាងអាស៊ាននិង EU។ កិច្ចប្រជុំនេះបានសម្រេចវិធានការ ដើម្បី​បង្កើន​ទំនាក់ទនងទ្វេភាគី ឆ្ពោះទៅ​បង្កើតទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ។ទស្សនៈ​នេះរ​បស់​វៀត​ណាម​ត្រូវ​បានបង្ហាញដ៏ច្បាស់លាស់ ក្នុងសេចក្តីថ្លែងការណ៍នៃ ប្រធានសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប ASEM លើក ១០ ក្នុងការដោះស្រាយបណ្ដាការ សាកល្បងសកល​ក៏ដូចជាបញ្ហានៅ​ក្តៅ​គគុក​នាប​ច្ចុប្បន្ន ជាពិសេសគឺបញ្ហាលើសមុទ្រ ខាងកើត។ លោក Bui Thanh Son បានឲ្យដឹងថា៖​“សេចក្តី​ថ្លែងការណ៍របស់អនុប្រធាន  ASEM  លើក១០         ​   បានសង្កត់ធ្ងន់ទៅលើការធានា​សុវត្ថិភាព​​​ ​​សេរីភាពខាងនាវាចរណ៍ នៅសមុទ្រលើសកលលោកជាពិសេស​គឺសមុទ្រខាង​កើត។​ នៅ​សន្និសីទលើកនេះមតិច្រើនគូសបញ្ជាក់ដល់ការរក្សាបណ្ដាគោលការណ៍គោរពច្បាប់​អន្តរជាតិ​​​ អនុសញ្ញារបស់ អ.ស.ប.ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោះស្រាយរាល់ជំលោះ​ដោយ​សន្តិវិធី​ ជៀសវាងការប្រើ ប្រាស់អំពើហឹង្សា  ឬមានសកម្មភាពផ្លាស់ប្តូរស្ថានភាពលើសមុទ្រ​ខាង​កើតដោយឯកតោភាគី។”


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (Image: VNA)

ក្នុងដំណើទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំរបស់បែលហ្ស៊ីក អាល្លឺម៉ង់និង EU សុទ្ធតែយក​ចិត្ត​ទុក​​ដាក់ដល់បញ្ហាសន្តិសុខសន្តិភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូជា បញ្ហា លើ​សមុទ្រ​ខាង​កើត​។ បណ្ដាថ្នាក់ដឹកនាំអឺរ៉ុបបានអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះ គោលជំហរ​ដោះស្រាយ​រាល់​ជំលោះលើសមុទ្រដោយសន្តិវិធីដោយឈរលើច្បាប់ អន្តរជាតិនិងអនុសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថែមទៀតថា៖“នាយករដ្ឋមន្ត្រី បានជួបធ្វើការជាមួយសម្តេចប៉ា នៅបុរីវ៉ាទីកង់ដោយ​មានសារដ៏ច្បាស់ លាស់ថា៖ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលគោរពសេរីភាពខាងជំនឿ
សាសនារបស់ប្រជាជនវៀតណាមក្នុងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ បក្ស និងរដ្ឋវៀតណាម​​បង្ក​លក្ខណៈងាយស្រួសបំផុត សំរាប់គ្រឹស្តសាសនិកកាតូលិកក៏ដូចជា សាសនិក​ផ្សេងៗ​ទៀត​ចូល​រួមយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការពារមាតុប្រទេស។”


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងសម្តេចប៉ាបបុរីវ៉ាទីកង់ Francis
(Image: VNA)

សម្តេចប៉ាប Francis ក៏បានសម្តែងការព្រួយបារម្មណ៍ចំពោះភាពតានតឹង នៅសមុទ្រខាងកើត ហើយ​អះអាងនូវគោលបំណងរួមចំណែកក្នុងការរក្សាសន្តិភាពស្ថិរភាព​សន្តិសុខ​ក្នុង​តំបន់​ និង​លើពិភពលោកទៀតផង៕ 

តាមVOV5-វិទ្យុសម្លេងវឿតណាម

បណ្តាព័ត៌មានបានផ្សាយ