20/10/2014 09:41 GMT+7 Email Print Like 0

នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបសន្ទនាជាមួយសម្តេចប៉ាបបុរីវ៉ាទីកង Francis


នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបសន្ទនាជាមួយសម្តេចប៉ាបបុរីវ៉ាទីកង Francis (Image: VNA)

តាមសេចក្តីអញ្ជើញរបស់សម្តេចប៉ាប នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នាយករដ្ឋមន្ត្រីរដ្ឋា​ភិ​បាល​​វៀតណាម លោក Nguyen​ Tan Dung បានទៅទស្សនកិច្ចនៅបុរីវ៉ាទីកង ជួប​សន្ទនា​ជាមួយ​​សម្តេច​​​ប៉ាប Francis និងនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង លោក Pietro Parolin។ សម្តេច​ប៉ាប Francis បានចាត់ទុកថា៖ ដំណើរទសនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ Nguyen​ Tan​ ​Dung​ នៅ​បុរី​វ៉ា​ទី​កង​​ គឺជា​ឱកាស​ល្អ ដើម្បីភាគីទាំង ២ បង្កើនការយោគ​យល់គ្នាទៅវិញទៅមក តាមនោះ ជំរុញ​ទំនាក់​ទំនង​រវាងវៀតណាម និងបុរីវ៉ាទីកងល្អប្រសើរថែមទៀត។ សម្តេចប៉ាប Francis បាន​សម្តែង​ការ​ពេញ​ចិត្តរបស់ខ្លួន ចំពោះការអនុវត្ត​គោលនយោបាយ​សេរីភាព ​ខាង​ជំ​នឿ​​​​​សាសនា​របស់​វៀត​ណាម​ ព្រមទាំង អបអរសារទ​ការ​​ ដែល​វៀតណាម​បាន​ជាប់​ឆ្នោត​ក្នុង​ក្រុម​​ប្រឹក្សា​សិទ្ធិ​មនុស្ស​ របស់​អ.ស.ប.។ ទន្ទឹមនឹងនោះ សម្តេចប៉ាប Francis បានសម្តែង​ក្តី​សប្បាយ​រីករាយ ចំពោះ សកម្មភាព​​ដ៏សម្បូរបែប របស់​សហគមន៍​គ្រិស្ដសាសនិកកាតូលិក ​វៀត​ណាម​ ហើយ​ថ្លែង​អំណរគុណ​ចំពោះរដ្ឋាភិបាលវៀតណាម​និងរដ្ឋអំណាចគ្រប់​ជាន់ថ្នាក់​ដែល​បានបង្កលក្ខណៈ​ងាយស្រួលសំរាប់បេសកជនពិសេស មិនអចិន្ត្រៃយ៍របស់បុរីវ៉ា​ទី​កង​ប្រចាំ​​ នៅ​វៀត​ណាម​ធ្វើ​សកម្មភាព។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ វៀតណាមជាកិច្ចកាល គោរព​ទំ​នាក់​ទំនងជាមួយបុរីវ៉ាទីកង ព្រមទាំង អនុវត្តគោលនយោបាយមុនក៏ដូចជា ក្រោយ​ស្តី​អំ​ពី​ការ​គោរព​និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន គាំទ្រសមាគម​កាតូលិក​វៀត​ណាម​ រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការកសាងអភិវឌ្ឍន៍ និងការពារប្រទេសជាតិ។ សម្តេច​ប៉ាប​ Francis បានសម្តែងការព្រួយបារម្មណ៍ចំពោះ ភាពតានតឹងនៅសមុទ្រខាងកើត ហើយ​អះ​អាង​នូវគោលបំណងរួមចំណែកចូលក្នុង ការរក្សា​សន្តិភាព ​ស្ថេរភាព​​ សន្តិសុខ​ ក្នុងតំបន់​និង​លើ​ពិភព​លោក។

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយគណៈប្រតិភូ វៀត​ណាមបានមកដល់រដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ បែលហ្ស៊ីក សហភាព​អឺរ៉ុប (EU)   សហព័ន្ធអាល្លឺម៉ង់  ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី - អឺរ៉ុបលើកទី១០ (ASEM​​​ 10) នៅទីក្រុងមីឡានរបស់អ៊ីតាលី និងដំណើទស្សនកិច្ចនៅបុរីវ៉ាទីកង ​ប្រកបដោយ​ជោគជ័យ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ