26/01/2017 09:14 GMT+7 Email Print Like 0

នាយរកដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្ដាសមាជិក រដ្ឋាភិ​បាល​គ្រប់​ជំនាន់​


នាយរកដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្ដាសមាជិក រដ្ឋាភិបាលគ្រប់ជំនាន់ (VNA)

ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក ២០១៧ នាថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧ នៅ​ទីក្រុង​​ហាណូយ នាយក​រដ្ឋ​មន្ត្រី​​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានធ្វើជា​អធិបតី​ជំនួប​សន្ទនា​ជាមួយ​អតីត​សមាជិក​​រដ្ឋាភិបាល​គ្រប់ ជំនាន់។​ ក្នុងជំនួប​សន្ទនា​នេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន ថ្លែង​អំណរ​​គុណ​​អតីត​ថ្នាក់​ដឹក​នាំ​បក្ស​រដ្ឋ​រដ្ឋាភិបាល​និង​រដ្ឋសភា​គ្រប់​ជំនាន់ ដែល​បានផ្តល់មតិ​ថ្លៃថ្លាក្នុង​ការកសាង រដ្ឋាភិបាល​ស្ថាបនា និង​ច្នៃ​ប្រឌិត​​បំរើ​ប្រជាជន និង​អង្គភាព​អាជីវកម្ម។ បូក​សករុបស្ថាន​ភាព​​សេដ្ឋ​កិច្ច​​សង្គម​ក្នុង​​ប្រទេស​ក​ន្លង​ទៅ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​​វាយ​តំលៃថា​៖ ទោះបី​​ជា​ជួប​​ការ​លំបាក​ជាច្រើន​ក្តី ប៉ុន្តែ​រដ្ឋាភិបាល​អាណត្តិ​​ថ្មី​បាន​សម្រេច​ជាសារ​វ័ន្ត​ បណ្ដាគោល​​ដៅដែល​​បាន​​ដាក់​​ចេញ។  នេះគឺ​​ជា​មូល​ដ្ឋាន​​សំខាន់ ​ដើម្បីទទួល​​បាន​កំណើន​ខ្ពស់ ក្នុង​ឆ្នាំ​២០១៧​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ