14/01/2015 14:45 GMT+7 Email Print Like 0

នាយប់ថ្ងៃទី១២ មករា មនុស្សចំនួន១០ម៉ឺននាក់នៅទីក្រុងជាច្រើន

នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ មនុស្សចំនួន១០ម៉ឺននាក់នៅទីក្រុងជាច្រើនរបស់អាល្លឺម៉ង់បានដើរដង្ហែរធ្វើ​បាតុ​កម្ម​​ប្រឆាំងជំទាស់លទ្ធិជ្រុលនិយម ក៏ដូចជាបរិហារចលនាអ៊ីស្លាម​ដែលកំពុងមានគ្រោះអាសន្នអភិវឌ្ឍន៍យ៉ាងខ្លាំង​នៅ​ប្រទេសនេះ។ នៅទីក្រុង Leipzig មនុស្សចំនួន៣ម៉ឺននាក់បានដើរដង្ហែរក្បួនសំដៅបរិហាលទ្ធិជ្រុលនិយម គ្រោះកំ​ចាត់​​ចោលជនអ៊ីស្លាមនៃចលនាមានឈ្មោះថា“ជនអឺរុប​ប្រឆាំងការធ្វើអ៊ីស្លាមភាវូបនីយក​ម្មន៍លោក​ខាង​លិច​”​ (Pegida)​។ ក្នុងខាណៈដែលនៅទីក្រុង Munchen ភាគខាងត្បូងអាល្លឺម៉ង់ ក្រោមពាក្យស្លោក “Munchen ពោរពេញទៅ​ដោយ​​ពណ៍សាសនា” មនុស្សចំនួន២ម៉ឺននាក់បានដើរដង្ហែរក្បួនដើម្បីសំដែងបំណងប្រាថ្នាអំពីសង្គម១ដ៏សុខសាន្ត​ សមភាព​ និងគ្មានការប្រកាន់អំពីសាសនាវប្បធម៌ និងពណ៍ស្បែក។


ពលរដ្ឋអាល្លឺម៉ង់ដើរដង្ហែរប្រឆាំងជំទាស់ចលនា Pegida (រូបថត៖ AFP)

ជាមួយគ្នានោះនៅរដ្ឋធានី Berlin មនុស្សរាប់ពាន់នាក់បានមានវត្តមាននៅតំបន់ខ្លោងទ្វា Brandenburg ក៏ដូចជា​តំ​បន់​ចំពោះ​មុខស្ថានទូតបារាំង ដើម្បីសម្ដែងការប្រឆាំងជំទាស់លទ្ធិជ្រុលនិយមនិងបរិហារចលនាប្រឆាំងជនអ៊ីស្លាមនៅ​អា​ល្លឺម៉ង់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ