13/11/2015 08:54 GMT+7 Email Print Like 0

នាយក​រដ្ឋមន្រ្តីញូវ​ហ្សេ​ឡែន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម​


នាយករដ្ឋមន្រ្តីញូវ ហ្សេឡែនលោក John Key (រូបថត៖TTXVN)

តាមសេចក្ដី​អញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នាយករដ្ឋមន្រ្តីញូវ​ហ្សេឡែន លោក John Key នឹង​មកបំពេញ​ទស្សនកិច្ចជាផ្លូវការ​នៅវៀតណាម ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែ​វិច្ឆិកា​ឆ្នាំ២០១៥​ខាង​មុខ។ ដំណើរទស្សនកិច្ចលើក​នេះរបស់​លោក John Key គឺសំដៅជំរុញខ្លាំង​ទំនាក់ទំនង​សហប្រតិបតិ្តការ​លើ​គ្រប់​ជ្រុង​ជ្រោយ​ រវាងវៀតណាមនិងញូវ​ហ្សេឡែន ជាពិសេសគឺ​លើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម។ ព្រមទាំង ភាគី​ទាំង​ពីរ​នឹងផ្លាស់ប្ដូរ អំពីការបង្កើន​កិច្ចសហប្រតិបតិ្តការ និងកាគាំទ្រគ្នាទៅវិញទៅមកនៅវេទិការ​និង អង្គការ​អន្តរជាតិ​នានាផងដែរ។ ញូវ​ហ្សេឡែនជាដៃគូពាណិជ្ជកម្មធំទី៣១ របស់វៀតណាមហើយ​និងវៀតណាម ជាដៃគូ​ធំទី​២០​របស់ញូវ​ហ្សេឡែន។ គិតមកដល់ដាច់ខែកញ្ញា ឆ្នាំ​២០១៥ តំលៃ​ប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន​៥៥០លាន​ដុល្លា​អាមេរិក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ