23/11/2015 09:28 GMT+7 Email Print Like 0

នាយក​រដ្ឋមន្ត្រីវៀតណាម​លោក Nguyen Tan Dung អញ្ជើញ​ជួបសន្ទនា​ទ្វេភាគី ជាមួយថ្នាក់​ដឹកនាំ​ចូលរួម​ជាន់ខ្ពស់​អាស៊ាន​


នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយប្រធានាធិបតី
អាមេរិក លោក Barack Obama

នៅខាង​ក្រៅសន្និសីទជាន់ខ្ពស់អាស៊ាន២៧ និងបណ្តាសន្និសិទទាក់​ទិននានា នាព្រឹកថ្ងៃទី២២ខែ​វិច្ឆិកាឆ្នាំ២០១៥​ ក្នុង​ជំនួបសន្ទនា ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ​Joko Widodo នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​សង្កត់​ធ្ងន់​នូវ អត្ថន័យ និងលទ្ធផលនៃកិច្ចសហប្រតិនត្តិការយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរ ។ រួមជាមួយ​គ្នានោះ​ថ្នាក់​ដឹកនាំទាំងពីររូប ក៏បានពិភាគ្សាទៅលើរាល់​វិធានការ សំដៅ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​។ នាយក​រដ្ឋមន្ត្រី Nguyen Tan Dung បានស្នើររដ្ឋាភិបាលឥណ្ឌូនេស៊ី ដោះស្រាយ​រាល់បញ្ហាទាក់ទិនដល់នាវា និង​អ្នក​នេសាទវៀតណាម ដោយឈរលើស្មារតីមនុស្សធម៌។ ថ្នាក់ដឹកនាំទាំងពីរ រូប ក៏បានអះ​អាង​នូវសារៈ​សំខាន់​នៃការ​រក្សាសន្តិ​ភាព ស្ថិរភាពនៅសមុទ្រខាង​កើត អនុវត្ត​ប្រកបដោយប្រ សិទ្ធិភាព សេចក្តីថ្លែងការ ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគីនានា​នៅសមុទ្រខាងកើត (DOC) និងឈានទៅកិច្ចចរចារជាក់ស្តែង ដើម្បីសម្រេច​យ៉ាង​ឆាប់ៗ​នូវ​ក្រម​ប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត(COC)។​ មុននោះ នាយប់ថ្ងៃ២១ខែ​វិច្ឆិកា ក្នុងជំនួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រា​លី Malcom Turnbull លោក Nguyen Tan Dung បានវាយតម្លៃថា អូស្ត្រាលីជា ដៃគូ​ពាណិជ្ជកម្ម​ និង​វិនិយោគជួរមុខរបស់វៀតណាម និងស្នើរឲ្យអូស្ត្រាលី បង្ករ លក្ខណៈ​ងាយ​ស្រួល​សម្រាប់​មុខទំនិញ​កសិផល​របស់វៀតណាម ជ្រាតចូលទីផ្សា​របស់អូស្ត្រាលី។

​ក្នុងថ្ងៃដដែល នៅជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev លោក Nguyen Tan Dung បាន​ស្នើរ​ឲ្យរុស្ស៊ី អនុម័តយ៉ាងឆាប់ៗនិង ជម្រុញប្រទេសជាសមាជិកដទៃ​ទៀត ដើម្បី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីមាន​សុពលភាព។

​ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama នៅខាងក្រៅ សន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិក លោក Nguyen Tan Dung បានស្នើឲ្យ អាមេរិក រួមចំណែកយ៉ាងសកម្មថែមទៀតទៅ ក្នុងការធានាសន្តិភាព ស្ថិរភាព និង ភាពសម្បូរុង​រឿងក្នុងតំបន់រួមទាំងសមុទ្រខាងកើតទៀតផង។ ក្នុងឱកាសនេះដែរ លោក Nguyen Tan Dung បានអញ្ជើញប្រធានាធិបតីអាមេរិកមកទស្សនកិច្ចវៀត​ណាម ហើយ​លោក Obama បាន​ទទួល​សេចក្តី​អញ្ជើញ​នេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ