10/01/2019 10:19 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ក្រសួងយុត្តិធម៌ត្រូវជា “អ្នកដឹកនាំ” ក្នុងការកែលម្អប្រព័ន្ធច្បាប់

អញ្ជើញថ្លែងនៅសន្និសីទទូទាំងប្រទេសស្ដីពីការដាក់អោយអនុវត្តន៍ការងារផ្នែកយុត្តិធម៌ក្នុងឆ្នាំ២០១៩នេះ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនានាដែលផ្នែកយុត្តិធម៌សម្រេចបានក្នុងឆ្នាំកន្លងទៅ ដែលក្នុងនោះគុណភាពនៃ ការ​ងារ​កសាង ត្រួតពិនិត្យគម្រោងនិងសេចក្ដីព្រាងនៃឯកសារច្បាប់ត្រូវបានលើក ស្ទួយគួរអោយ កត់សម្គាល់។

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសន្និសីទ

ចំពោះភារកិច្ចក្នុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយ ក្រសួងយុត្តិធម៌ចាំបាច់ត្រូវមានដំណោះស្រាយលោតផ្លោះ ដើម្បីសម្រេចបាននូវលទ្ធផលដ៏ល្អជាងបើធៀបនឹងឆ្នាំ២០១៨។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖

“ដោយមុខងារតួនាទីនិងភារកិច្ចដែលត្រូវបានប្រគល់ជូន ក្រសួងយុត្តិធម៌ត្រូវផ្ដោតទៅលើការកសាងនិងកែលម្អប្រព័ន្ធច្បាប់អោយកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ច​លោត​ផ្លោះយុទ្ធសាស្ត្រទាំង ៣ ហើយក្រសួងយុត្តិធម៌នឹងជាអ្នកដឹកនាំ ជាស្ថាប័នទទួលខុសត្រូវក្នុងការធានា លក្ខណៈឯកភាព លក្ខណៈស្របច្បាប់និងលក្ខណៈអាចធ្វើបាននៃច្បាប់។ លើសពីនេះទៅទៀត ក្រសួងយុត្តិធម៌ក៏ជាអ្នកចាំទីរបស់រដ្ឋាភិបាលចំពោះបញ្ហាគតិយុត្តអន្តរជាតិនានា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជាតិ”។

លោកនាយករដ្ឋមន្រ្តីក៏សំណូមពរអោយក្រសួងយុត្តិធម៌ធ្វើសេនាធិការជូនរដ្ឋាភិបាលសំដៅកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មដើម្បីឆ្ពោះទៅរកបទដ្ឋាន OECD បង្កលក្ខណៈងាយស្រួលសម្រាប់ការចាប់ផ្ដើមអាជីវកម្មប្រកបដោយ នវានុវត្តន៍នៅវៀតណាម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ