31/12/2018 11:45 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ​អញ្ជើញចូលរួមពិធីបើកសម្ពោធដាក់ឲ្យដំណើរការ​អាកាសយានដ្ឋានអន្តរជាតិ​ Van Don នៅខេត្ត Quang Ninh ​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី 

 នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​សម្ពោធ​ ដាក់ឲ្យដំណើរការ សំណង់​ដឹកជញ្ជូនចំនួន ៣ ដែលមានតម្លៃជាង២០​ ពាន់ពាន់លាន​ដុង នៅ​ខេត្ត​ Quang Ninh រួមមានព្រលានយន្តហោះអ​ន្តរជាតិ Van Don; ស្ថានីយដឹកជញ្ជូនអ្នកដំ​ណើរ​អន្តរជាតិ Ha Long និង​បើក​ឲ្យដំណើរការខ្សែផ្លូវល្បឿន ​លឿន Ha L​ong-Van Don។
 
គម្រោង​ទាំងបីនេះ ត្រូវបានអនុវត្តតាមទម្រង់សហប្រតិបត្តិការ ​សាធារ​ណ​ ឯកជនរវាងខេត្ត Quang Ninh និងសម្ព័ន្ធ​ក្រុមហ៊ុន Sun Group។​
 
ចូលរួមក្នុង​ពិធីបើកមានវត្តមានលោក Pham Minh Chinh សមាជិកការិយាល័យនយោ បាយ លេខាមជ្ឈឹម​បក្ស; លោក Nguyen Van Binh សមាជិកការិយាល័យ​នយោបាយលេខាមជ្ឈឹមបក្ស និងជា​ប្រធានគណៈ កម្មាធិការ​​សេដ្ឋកិច្ចមជ្ឈិម;  លោក Uong Ch​u Luu អនុប្រធានរដ្ឋសភា រួមទាំងថ្នាក់ដឹ​កនាំ​នៃក្រសួង ស្ថាប័ន​នា​នា ភ្ញៀវអន្តរជាតិ និងតំណាងប្រជាជ​នខេត្ត Quang Ninh​ ។
 
សូម​ជម្រាបថា ព្រលានយន្តហោះអន្តរជាតិ Van Don មានដើមទុនជិត ៧.៥០០ ពាន់លានដុង ស្ថិតនៅឃុំ Doan Ket ស្រុក Van Don។ នេះគឺជាព្រលានយន្តហោះអន្តរជាតិដំបូង ដោយសម្ព័ន្ធក្រុមហ៊ុនឯកជនវៀត ណាម​ធ្វើការ​វិនិយោគ​។ ខណៈដែល ព្រលានយន្តហោះអន្តរ​ជាតិ Van Don បានបើកដំណើរការជា​ផ្លូវការ នឹងបើក​ចេញ​ឱកាស​ពាណិជ្ជកម្ម និងរួមចំណែកនាំ​ខេត្ត Quang Ninh ក្លាយតំបន់ទេសចរណ៍​អន្តរជាតិ។
 
ចំណែក​ឯកំពង់ផែទេសចរណ៍អន្តរជាតិ  Ha Long នេះគឺជាគម្រោងមួយដែលមានទុនវិនិយោគជាង ១ពាន់ពាន់​លាន​ដុង ដែលមានទីតាំងនៅ Bai Chay នៃទីក្រុង Ha Lo​ng ដែលទីនេះអាចផ្ទុកអ្នកដំណើរបានជិត​ ៨.៥០០​ ពាន់នាក់ ហើយនាវាពីរគ្រឿងអាចុះចត់ក្នុងពេលតែមួយបាន។  នេះគឺជា​កំពង់​ផែទេសចរណ៍​អន្តរជាតិ​ដែល​មាន​ឯកទេសដំបូងគេបង្អស់​របស់វៀតណាម។
 ​
សម្រាប់​គម្រោងទី ៣ ដែលតភ្ជាប់ព្រលានយន្តហោះនិងកំពង់ផែ គឺខ្សែផ្លូវល្បឿនលឿនHa Long – Van Don ដោយ​មាន​ទុនវិនិយោគសរុបចំនួន ១១.៨៥៧ ពាន់លានដុង ដែលត្រូវបានរចនាឡើងក្នុងល្បឿន ១០០ គីឡូម៉ែត្រ​ក្នុងមួ​យ​ម៉ោង មានទ្រង់ទ្រាយផ្លូវ​ ៤ និងផ្លូវចុះចតបន្ទាន់ចំ​នួនពីរ។ គ​ម្រោងការ​នេះបាន​កាត់​បន្ថយ​ពេលវេលា​ធ្វើដំណើរពី Ha Long ទៅកា​ន់ Van Don ពី ៩​០ នាទីចុះត្រឹម​៥០​នាទី តែប៉ុណ្ណោះ។​
 
អញ្ជើញ​ថ្លែងនៅពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ “តាមរ​យៈ​គម្រោង​ចំនួន ៣ ដែលមានទម្រង់សង្គមភាវូបនីយកម្មដែលបានវិនិយោគក្នុងទ្រង់ទ្រាយធំ ដែល​បាន​សរឲ្យ​ឃើញ​ ពីការរីកចម្រើនធំ​ធេង ការគិត ការយល់ដឹង​និងការ​អនុវត្ត​ត្រឹម​ត្រូវ​នូវគោល​ការណ៍ណែនាំ​របស់​បក្សនិង​រដ្ឋស្តីពីការធ្វើសមាហរណកម្មធ​ន ធាន។ ។ ខ្ញុំសូម​ស្វាគមន៍​ចំពោះថ្នាក់​ដឹកនាំ​តំបន់​ជាច្រើន​ដែល​មក​ទីនេះ​ដើម្បី​ទស្សនា សិក្សាគំរូអភិវឌ្ឍន៍​ដើម្បីពង្រីកតំបន់របស់ខ្លួ​ន។ ពីការយល់​ដឹង​ដល់​សកម្មភាព​គឺជាដំណើរ​ការ​មួយ​ ហើយខេត្ត Quang Ni​nh បានសម្រេចនូវជោគជ័យនេះ គួ​រឲ្យកោត​សរសើរ​នៅក្នុង​បរិបទ​ដែល​ប្រភព​កម្លាំង​របស់ប្រទេសជាតិ​កំពុងជួបការលំបាក​”។

ក្នុង​ឱកាសនោះដែរ នាយករដ្ឋមន្រ្តីក៏បានកោតសរសើរដល់សម្ព័ន្ធក្រុមហ៊ុន Sun Group ក្នុង​ការ​ជំរុញ​វិនិយោគ​ទុនលើ​គម្រោង​ជាច្រើនដែលពោរពេញដោយអត្ថន័យនៅកន្លែ​ងជាច្រើនទូទាំងប្រទេស ​សំដៅជម្រុញ​ការ​អភិវឌ្ឍ​នៅតាម​តំបន់នីមួយៗ៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ