28/12/2018 11:04 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក


 នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink 

 នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បាន​អញ្ជើញទទួលជួបជាមួយឯកអគ្គរ​ដ្ឋទូត សហរដ្ឋអាមេរិកប្រចាំវៀតណាម លោក Da​niel J. Kritenbrink ក្នុង​ឱកាស​ចូលឆ្នាំ ថ្មីសកល២០១៩។
 
នៅក្នុង​ជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការខិត​ខំប្រឹង​ប្រែង​របស់​ឯកអគ្គរដ្ឋ​ទូតលោក Daniel J. Kritenbrink​ ក្នុងឆ្នាំ២០១៨ ដោយ​ជំរុ​ញ​អោយ​ទំនាក់​ទំនង​ភាព​ជាដៃគូ​គ្រប់​ជ្រុង​ ជ្រោយវៀតណាម-អាមេរិក​ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំង​ឆ្លើយ តប​នឹង​ផលប្រយោជន៍​ជាក់ស្ដែង ​របស់ប្រជាជននៃប្រទេសទាំ​ងពីរផងដែរ។
 
ក្នុង​ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីបានស្នើអោយភាគីទាំងពីរបន្តសហប្រតិ បតិ្តការ​យ៉ាង​ស្អិត​រមួត​លើគ្រប់​វិស័យ​ ជាពិសេសគឺសេដ្ឋកិច្ច ពាណិ​ជ្ជកម្ម ការពារ ជាតិ និងបញ្ហា​អន្តរជាតិ​នានា ដើម្បីឆ្ពោះ​ទៅរក​ការរំលឹក​ខួប​លើក​ទី២៥​ទិវាស្ដារ ប្រក្រតីភាពទំនាក់ទំនងរវាង​ប្រទេសទាំងពីរ។​
 
ចំណែកឯ ឯកអគ្គរដ្ឋទូតអាមេរិកវិញ លោក Daniel J. Kritenbrink បាន អះអាងថា អាមេរិក​នឹង​បន្ត​ជួយ​ឧបត្ថម្ភ​វៀតណាម​ជំនះពុះពារលើផលវិបាកដោយ សង្គ្រាម​បង្កឡើង ព្រមទាំ​ងជំរុញ​កិច្ចសហប្រតិបត្តិ​ការជាមួយ​វៀត​ណាមលើគ្រប់ វិស័យ ក្នុងនោះមានវិស័យ​សន្តិសុខការពារជាតិផងដែរ។​ អាមេរិកចាត់ទុកវៀត​ ណាម​ជាដៃគូសំខាន់​ជួរមុខនៅក្នុងតំបន់ ហើយមាន​គោលបំណងចង់អភិវ​ឌ្ឍន៍ ទំនាក់​ទំនងជាមួយ​វៀត​ណាម​ក៏ដូច​ជាអាស៊ានដើម្បី​សុខសន្តិភាព កិច្ចសហប្រតិបតិ្តការ​និងវឌ្ឍនភាព ផងដែ​រ៕

 

តា​​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ