24/12/2018 11:05 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

 នាព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០១៨ នៅខេត្ត Thanh Hoa នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញជាអធិបតីជំនួបធ្វើការ ជាមួយថ្នាក់ដឹកនាំរបស់ខេត្ត Thanh Hoa ស្តីពីការអនុវត្តភារកិច្ចអភិ វឌ្ឍន៍​សេដ្ឋកិច្ចសង្គមលើភូមិភាគខេត្តផងដែរ។
 
អញ្ជើញ​ថ្លែងមតិសន្និដ្ឋាននូវជំនួបធ្វើការនេះ  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃថា នាពេល​កន្លងទៅ ខេត្ត Thanh Hoa ទទួលបានសមិទ្ធិផលសេដ្ឋកិច្ច - សង្គមគួរឲ្យកត់សម្គាល់។ មិនត្រឹម តែប៉ុណ្ណោះ​ និន្នាការអភិវឌ្ឍន៍របស់ ខេត្ត Thanh Hoa បាននិងកំពុងរីកចម្រើន ក្នុងនោះ សមត្ថភាព​ផលិតកម្ម​និង​ទ្រង់ទ្រាយផលិតកម្មបាន កើនឡើងយ៉ាងខ្លាំង។ ពោ​លគឺ ខេត្តបានជំរុញការអនុបវត្ត​វិទ្យាសាស្ត្រ របច្ចេក​វិទ្យាក្នុង​ផលិតកម្ម ដើម្បីបង្កើនផលិតភាពនិងផ្លាស់ប្តូរ​រចនាសម្ព័ន្ធពលកម្មតែម្តង។ ​នាយករដ្ឋ​មន្ត្រី លោក N​guyen Xuan Phuc អញ្ជើញផ្តល់អ​នុសាសន៍​ថា៖ “ភារកិច្ច​ក៏ដូចជា​ដំណោះស្រាយ​ធំបំផុត​និង​សំខាន់​បំផុត​របស់​ Thanh Hoa គឺត្រូវសាមគ្គី​ភាពនិងឯកភាពគ្នា ដើម្បី​បុព្វហេតុ​របស់​គណៈ​កម្មាធិការ​បក្សនិង​ប្រជាជន​ Thanh Hoa ជាពិសេសការអភិវឌ្ឍន៍រ​បស់ខេត្ត Thanh Hoa  តែ​ម្តង។ ម្យ៉ាងវិញទៀត ខេត្ត Th​anh Hoa ត្រូវតែម្ចាស់​ការបោះជំហាន​ទៅមុខ ដើម្បីធ្វើទំនើបភាវូបនីយ​កម្ម ឧស្សាហូបនីយក​ម្ម”។​
 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យខេត្ត Thanh Hoa ជំរុញ​ខ្លាំង​ការ​វិនិយោគ​លើហេដ្ឋារ​ចនាសម្ព័ន្ធ​សំខាន់ៗរួមទាំងផ្លូវដែក​ បើកទ្វារលំហរអាកាស ក៏ដូ​ចជា ធ្វើការស្រាវ​ជ្រាវកសាង​ទីក្រុងអាកាសយានដ្ឋាន​ផងដែរ​។ ដើម្បីអនុវត្តន៍បានល្អ រាល់ភារកិច្ច​ដែលបានពោលខាងលើ នាយករដ្ឋមន្ត្រី​ លោក​ Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើក​ត្តាចាំបាច់ គឺប្រភព​ធនធាន​មនុស្ស ជាពិសេសនៅពេល​ដែល​ខេត្ត​ Thanh Hoa មាន​កម្មករជាង ២ លាននា​ក់៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ