20/12/2018 10:21 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីដំណោះស្រាយអភិវឌ្ឍវិស័យឧស្សាហកម្មឧបត្ថម្ភ


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ chinhphu.vn) 

 នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីដំណោះស្រាយ ជំរុញការអភិវឌ្ឍនៃវិស័យឧស្សាហកម្មឧបត្ថម្ភវៀតណាម ដោយ​មានការចូលរួម របស់តំណាងប្រមាណ៣០០នាក់មកពីគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈឹម តំបន់ សមាគមន៍​ សហគ្រាស និងធុរកិច្ចជនក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភ ព្រម ទាំងតំណាងស្ថាប័នការទូត អ្នកជំនាញ ​អ្នកវិទ្យាសាស្ត្រដែលមានការជក់ចិត្ត ជាមួយវិស័យឧស្សាហកម្មឧបត្ថម្ភផងដែរ។
 
អញ្ជើញថ្លែង​នៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន វាយតម្លៃថា វិស័យ​ឧស្សាហកម្ម​ឧបត្ថម្ភ​ក្នុង​ប្រទេសបានសម្រេចលទ្ធផលវិជ្ជមាន ជាច្រើន ដែលក្នុងនោះ​មាន​ការ​ធានា​អត្រា​មូលដ្ឋានីយកម្ម​ប្រមាណ​ពី៤០​ទៅ ៤៥%សម្រាប់វិស័យតម្បាញកាត់ដេ​រនិងស្បែកជើង ពី១០ទៅ ២០%​សម្រាប់​ វិស័យ​ផលិត​និង​ដម្លើង​រថយន្តក្រោម​៩កៅអី ហើយ​១៥%សម្រាប់វិស័យ​អេឡិច ត្រូនិកកុំព្យូរទ័រ ​ផងដែរ​។
 
ចំពោះគោល​ដៅអភិវឌ្ឍវិស័យឧស្សាហកម្មឧបត្ថម្ភនៅវៀតណាម លោក នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាម​ចាំបាច់ត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីដល់ឆ្នាំ២០២០វៀតណាមមាន​ផលិត​ផល​ឧស្សាហកម្ម​ដែល​មាន​លទ្ធភាពប្រកួតប្រជែងខ្ពស់ ដែលអាចឆ្លើយតបទៅនឹង៤៥%នៃតម្រូវការផលិតនិងប្រើ ប្រាស់​ក្នុង​ស្រុក​ ព្រ​មទាំងមានសហគ្រាសប្រមាណ១០០០អង្គភាពដែល​មាន លទ្ធភាពផ្គត់ផ្គង់សម្រាប់សហគ្រាស​ដម្លើង និង​សម្ព័ន្ធ​​ក្រុមហ៊ុនពហុជាតិនៅលើ ដែនដីវៀត​ណាម។ ដល់ឆ្នាំ២០៣០ ​ផលិត​ផល​ឧស្សាហកម្ម​ឧបត្ថម្ភ​របស់​វៀត​​ណា​ម អាចឆ្លើយតបទៅនឹង៧០%នៃតម្រូវការផលិតនិងប្រើ​ប្រាស់ក្នុងស្រុក ព្រម ទាំ​ងមាន​សហគ្រាស​ប្រមាណ​​២០០០អង្គ​ភាពដែលមានលទ្ធភាពផ្គត់ផ្គ​ង់សម្រាប់ សហគ្រាសដម្លើង​និងសម្ព័ន្ធ​ក្រុមហ៊ុន​ពហុជាតិ​នៅ​លើ​​ដែន​​ដីវៀតណាម។ នាយក រដ្ឋមន្រ្តីវៀ​តណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា៖
 
“ការ​អភិវឌ្ឍសហគ្រាស​ឧស្សាហកម្មឯកជននៅក្នុង​ប្រទេស ត្រូវក្លាយទៅជាកម្លាំង​ចលករសម្រាប់ការអភិវឌ្ឍ​ប្រទេស​​ជាតិនិយាយរួម ដែល​​ក្នុងនោះត្រូវ យកចិត្តទុកដាក់ជាពិសេសដល់ការចាប់ផ្ដើមអាជីវកម្ម ការ​កំណត់​ទិស​ដៅ សម្រាប់​វិស័យ​វិនិយោគ​និង​ឧស្សាហកម្មឧបត្ថម្ភ។ ដំណោះស្រាយទី២គឺប្រភព ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ឧស្សាហកម្ម​​ ជា​ពិសេស​​គឺក្នុងបដិវត្តន៍ឧស្សាហកម្ម​ លើកទី៤នេះ។ គ្មានប្រភពធនធាន​គឺពិតជា​ពិបាក​ណាស់​ដើម្បី​​អភិវឌ្ឍន៍”​៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ