19/12/2018 09:13 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសបុរីវ៉ាទីកង់


 

 នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញទទួលជួបសន្ទនា ជាមួយអនុប្រធានរដ្ឋមន្រ្តីការបរទេសបុ​រីវ៉ាទីកង់ លោក  Antonie Camilleri និងគណៈ​ប្រតិភូបុរីវ៉ាទីមក ដែល​មកចូលរួម កិច្ចប្រជុំវង់ទី៧ នៃក្រុមកិច្ចការចម្រុះ​វៀតណាម-វ៉ាទីកង់។
 
ក្នុង​ជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល​វៀត​ណាម​ជានិច្ច​កាល​ គាំទ្រគោលជំហរមហា​សាមគ្គីភាពជាតិ​ទាំងមូល ​អនុវត្តន៍គោលនយោបាយគោរព និ​ងធានា​សេរីភាព​ជំនឿនិ​ង​​សាសនាសម្រាប់មនុស្សគ្រប់រូ​ប។

 លោ​ក​បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់វៀតណាម គឺលើកទឹកចិត្ត និងបង្កលក្ខណៈ​ងាយស្រួលសម្រាប់​សាស​នា​ទាំងឡាយ ក្នុងនោះមានទាំង​សាសនា​កាតូលិកផងដែរ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើរឱ្យបុរីវ៉ាទីកង់ បន្តយកចិត្តទុកដាក់និងណែនាំឲ្យសហគមន៍កាតូលិក វៀត ណាមសាម​គ្គី​គ្នានិង​រួម​ដំណើរ​ជាមួយ ប្រទេសជាតិ រួមចំណែក​ដល់ការ​លើក​កម្ពស់​រូបភាពដ៏ល្អប្រសើរ ​របស់កាតូលិកនៅវៀតណាម ជា​ពិសេស​លើកកម្ពស់ទំនាក់ទំនង រវាងវៀតណាមនិ​ងបុរីវ៉ាទីកង់ ឲ្យមានការរីក ចម្រើនពីមួយថ្ងៃទៅ​មួយ​ថ្ងៃ។
 
ចំណែក​អនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ លោក Antoine Camilleri បានអះអាងថា បុរីវ៉ា​ទីកង់​ចង់​ពង្រីក​ទំនាក់​ទំនងជាមួយ​វៀតណាមឲ្យកាន់តែអភិវឌ្ឍន៍​ ហើយតែងតែលើក​ទឹកចិត្តឲ្យ​សហគមន៍កាតូលិក​វៀត​ណាម ចូលរួម​យ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រ​ទេសជាតិ។

អនុរដ្ឋមន្ត្រី​ Antoine Camilleri បានអះអាងថា សម្តេចប៉ាបតែងតែ​យកចិត្តទុក​ដាក់ជាពិសេស ចំពោះ​វៀត​ណាម​ ក៏ដូចជាមានបំណងប្រាថ្នាចង់​ឲ្យសមា​គមសាសនា រួមដំណើរនិងរួមចំណែកសម្រា​ប់វិបុលភាព​ជាតិ។ លោក ​Antoine Camilleri បានជឿជាក់ថា ទំនាក់ទំនងរ​វាងភាគី​ទាំងពីរ​នឹង​បន្ត ទទួល​បាន​ផ្លែផ្កា​ច្រើន​ថែម​ទៀត​ជាមិន​ខាន៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ