17/12/2018 09:58 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីប្រកាសអំពីការកែសម្រួលផែនការមេសម្រាប់តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai


 ទិដ្ឋភាពនៃពិធីប្រកាសអំពីការកែសម្រួលផែនការមេសម្រាប់តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai

 នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូល​រួម​ពិធី​ប្រកាស​ អំពីការកែ សម្រួល ផែ​នការមេសម្រាប់​តំបន់សេដ្ឋកិច្ចបើកទូ​លាយ Chu Lai និងខួប​លើកទី ១៥ នៃ Thaco​ - Chu Lai។
 
អញ្ជើញ​ថ្លែង​នៅឯពិធីខួបលើកទី ១៥ របស់ T​haco - Chu Lai នាយក​រដ្ឋមន្ត្រីវៀតណាម​​ លោក Nguyen Xuan Phuc បាន​លើកឡើងថា មុននេះ ១៥ ឆ្នាំ ក្រុមហ៊ុនមិនមានហេដ្ឋារចនាសម្ព័ន្ធ គ្មានធនធានមនុស្ស គ្មាន​អ្នក​វិនិយោគ​និង​គ្មានទីផ្សារ។  បន្ទាប់ពីរយៈពេល ១៥​ ឆ្នាំ ក្រោយមក Tha co ​បាននាំ​មកនូវ​តំលៃ​ដ៏អស្ចារ្យ​ពីតំបន់​ដីនេះ​ ដោយបាន​កសាងពាណិជ្ជសញ្ញាដ៏ធំមួយ នៅក្នុងផ្នែកឧស្សាហកម្ម​រថយន្នៅ ប្រទេសវៀតណាម។
 
នាយក​​រដ្ឋមន្ត្រីបានអះអាងថា តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai បាន​ក្លាយ​ជាតំបន់​សេដ្ឋកិច្ចមាន​ពាណិជ្ជ​សញ្ញា​  មានព្រលាន​យន្តហោ Chu Lai  មានកំពង់ផែ​អន្តរជាតិ​ និង​ផ្លូវហាយវេ ដែលទាក់​ទាញ​អ្នកវិនិ យោគ​បរទេស​ជាច្រើន​កុះករមក​ធ្វើការវិនិយោគ។ នាយករដ្ឋមន្ត្រីបានសង្កត់​ធ្ងន់ថា Thaco-Chu Lai គឺជាគំរូនៃកិច្ច​សហប្រតិបត្តិការ​រវាងសហគ្រាស​ក្នុង​ស្រុក និងបរទេស​ជាបញ្ហាដែលវៀតណាមកំពុង​លើកកម្ពស់នា បច្ចុប្បន្ន៕

 

តាម ​VOV5 - ​វិទ្យុសំឡេង​​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ