12/12/2018 09:58 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Hoa Binh

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទ​ពន្លឿនវិនិយោគនៅខេត្ត Hoa Binh។

 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាមុខទំនិញកសិផលលេចធ្លោ
មួយចំនួននៃខេត្ត Hoa Binh (រូបថត៖ TTXVN)


អញ្ជើញ ថ្លែងនៅសន្និសីទនេះ លោក Nguyen Xuan Phuc បានស្នើអោយខេត្ត Hoa Binh ចាំបាច់ត្រូវកសាង “គម្រោងការណ៍អភិវឌ្ឍតំបន់កម្លាំងចលករសេដ្ឋកិច្ចដល់ឆ្នាំ២០២០ ទិសដៅដល់ឆ្នាំ២០៣០” ព្រមទាំងស្នើអោយខេត្តផ្ដោតទៅលើមុខព្រួញចំនួន ៤។ ទីមួយគឺអភិវឌ្ឍន៍ក្លាយទៅជាខេត្តទេសចរណ៍ ទីពីរគឺអភិវឌ្ឍន៍កសិកម្ម រុក្ខជាតិដោយតភ្ជាប់ទៅនឹងឧស្សាហកម្មកែច្នៃដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ទីបី គឺអភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ ផលិតកម្ម ដែលបង្កើតការងារធ្វើជាច្រើននិងមិន ប៉ះពាល់ដល់បរិស្ថាន ហើយទីបួនគឺអភិវឌ្ឍន៍ក្លាយទៅជានគរបៃតង ដោយពឹងផ្អែកលើឧត្តមភាពខាងធម្មជាតិនិងអាកាសធាតុ ផងដែរ។ លោកនាយករដ្ឋមន្រ្តី អញ្ជើញ​មានប្រសាស៍ថា៖

“មុនពេលចូលរួមសន្និសីទនេះ ខ្ញុំបានជួបជាមួយវិនិយោគិនកូរ៉េខាងត្បូង ម្នាក់និងវិនិយោគិនតៃវ៉ាន់ (ចិន) ម្នាក់​ ហើយគេបាននិយាយថា គេបានមកដល់ ជាច្រើននៅវៀតណាមហើយ ប៉ុន្តែគ្មានទីណាដែលមានរមណីយដ្ឋានស្អាតៗជាច្រើនដូចខេត្ត Hoa Binh ទេ។ នៅក្នុងសម័យប្រជុំរដ្ឋសភានាពេលកន្លងទៅ យើងខ្ញុំបានយោគយល់ថា ការអភិវឌ្ឍនគរគឺជាកម្លាំងចលករមួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលក្នុងនោះខេត្ត Hoa Binh មានលក្ខណៈ ស្រួលជាច្រើនដើម្បីអភិវឌ្ឍន៍តំបន់នគរនោះ ព្រោះថាទីនេះមានលក្ខណៈដីធ្លីអំណោយផល និងទីតាំងជិតនឹងរដ្ឋធានីហាណូយ”។

លោកនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកខេត្ត Hoa Binh ចាំបាច់ត្រូវបន្តកែ លម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ក៏ដូចជាផ្គត់ផ្គង់សេវាកម្មដ៏ល្អសម្រាប់ វិនិយោគិន ផងដែរ៕

  តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ