11/12/2018 10:02 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលើកឡើងដំណោះស្រាយដើម្បីដល់ឆ្នាំ២០២៥គ្មានស្ថាភាពជនចំណាកស្រុកដោយសេរីទៀតឡើយ

បើយោងតាមព័ត៌មានដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ អោយដឹងថា នៅខេត្ត Dak Lak នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្ដីពីដំណោះស្រាយចំពោះស្ថានភាពជនចំណាកស្រុកដោយសេរីទូទាំងប្រទេសនិងការគ្រប់គ្រង ការប្រើប្រាស់ដីធ្លីដែលមានប្រភពពីកសិដ្ឋាននិងរុក្ខដ្ឋាននៅតំបន់ Tay Nguyen។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ Chinhphu.vn)

អញ្ជើញថ្លែងសន្និដ្ឋាននៅសន្និសីទនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអោយដឹងថា ភាពធ្ងន់ធ្ងរនៃសភាពការណ៍នេះបានបន្ធូរស្រាលជាច្រើនហើយ ប៉ុន្តែបញ្ហាសំខាន់នោះគឺត្រូវធានាអោយប្រជាជនមានដីធ្លីដើម្បីរស់នៅនិងធ្វើផលិតកម្ម ស្ថេរជីវភាពរស់នៅ ជាពិសេសគឺជនរួមជាតិជាជនជាតិភាគតិច ដើម្បីមិនកើតមានឡើងផលវិបាកដ៏ស្មុគស្មាញនោះទេ។

លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាស៍ថា៖ “បក្ស និងរដ្ឋមិនលើកទឹកចិត្តការធ្វើចំណាកស្រុកដោយសេរីទេ។ យើងត្រូវធានាអោយប្រជាជនរស់នៅហ្នឹងកន្លែង តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើកស្ទួយជីវភាពរស់​នៅរបស់ប្រជាជន ដើម្បីគេស្នាក់នៅហ្នឹងកន្លែង ជាពិសេសគឺតំបន់ព្រំដែននិងតំបន់ឆ្ងាយដាច់ស្រយាល។

ប៉ុន្តែនៅកន្លែង ណាដែលជនចំណាកស្រុកបានមកដល់ហើយ គឺយើងត្រូវម្ចាស់ការគៀងគរប្រភពធនធានទាំងអស់ គៀងគរការចូលរួមរបស់ប្រព័ន្ធនយោបាលទាំងមូលនៅកន្លែងនោះ បង្កលក្ខណៈងាយស្រួលដើម្បីប្រជាជនមានដីធ្លីធ្វើផលិតកម្ម ស្ថេរជីវភាពរស់នៅ ទាក់ទងបានជាមួយសេវាកម្មសារវ័ន្ត ព្រមទាំងធានាសុខុមាលភាពសង្គមផងដែរ។

អាជ្ញាធរនៅតំបន់ណាដែលមានជនចំណាកស្រុកមកដល់គឺត្រូវចាត់វិធានការដើម្បីគ្រប់គ្រងដីធ្លីដែលមានប្រភពពីកសិដ្ឋាននិងរុក្ខដ្ឋាន Tay Nguyen ដើម្បីមិនទុកអោយកើតមានឡើងការជ្លោះនិងការប្ដឹងតវ៉ាទាក់ ទិន​ដល់បញ្ហាដីធ្លី”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ