07/12/2018 10:02 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Harvard

នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសាស្ត្រាចារ្យបណ្ឌិត Thomas Vallely នាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard​។​

 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសាស្ត្រាចារ្យបណ្ឌិត Thomas Vallely
នាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard (រូបថត៖ Chinhphu.vn)


នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វិស័យអប់រំនិងបណ្ដុះបណ្ដាលគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងអាមេរិក។
លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃជួរគ្រូបង្រៀននៃសាកលវិទ្យាល័យ Fullbright នៅ​វៀត​ណាម ព្រមទាំងអះអាងថា ការផ្ដល់មតិនៃជួរគ្រូបង្រៀននេះគឺមានឥទ្ធិពលជាវិជ្ជមានសំដៅជំរុញការអភិវឌ្ឍនៃ​ផ្នែកអប់រំវៀតណាម ផងដែរ។

ចំណែកឯសាស្ត្រាចារ្យ Thomas Vallely វិញក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដោយបានជួយឧបត្ថម្ភយ៉ាងសកម្មដល់ការបង្កើតសាកលវិទ្យាល័យ Fullbright នៅវៀតណាម។ លោកបានអះអាងថា នឹងនាំសាកលវិទ្យាល័នេះក្លាយទៅជាមូលដ្ឋានបណ្ដុះបណ្ដាលមួយដែលមានកិត្យានុភាពនិងគុណភាពក្នុងវិស័យគោលនយោបាយសាធារណៈ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ